CamNews

ទេសចរណ៍ 

ដំណើរទស្សនាចរណ៍នៅប្រជុំកោះ Maldives

ប្រជុំកោះ Maldives ឈ្មោះជាផ្លូវការ សាធារណៈរដ្ឋ Maldives គឺជាកោះហើយក៏ជាប្រទេសដ៏
តូចមួយដែលមានកោះតូចៗជាច្រើននៅព័ទ្ធជុំវិញ ស្ថិតនៅក្នុងមហាសមុទ្រ ឥណ្ឌា ។

Maldives ស្ថិតនៅភាគខាងត្បូងប្រជុំកោះ Lakshadweep ក្នុងទឹកដីនៃប្រទេស ឥណ្ឌា និងនៅ
ប៉ែកនិរតី នៃប្រទេស ស្រីលង្ការ ប្រមាណជា ៧០០ គីឡូម៉ែត្រ ។ កោះផ្កាថ្ម ចំនួន ២៦ របស់
Maldives គ្របដណ្តប់ជុំវិញតំបន់មួយដែលមាន កោះតួចៗ​ ១១៩២ ហើយក្នុងនោះ មានកោះ
ចំនួនប្រហែល ២០០ កន្លែង មានប្រជាជនរស់នៅ

"Maldives" កើតចេញពីពាក្យ Maale Dhivehi Raajje ដែលមានន័យថា ព្រះរាជាណាចក្រកោះ
ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Mal� ជាទីក្រុងរបស់សាធារណៈរដ្ឋ Maldives ។ ដោយ
ឡែកអ្នកជំនាញមួយចំនួនមានជំនឿថា "Maldives" កើតចេញពីពាក្យ​ maladvipa ជាភាសា
សំស្រ្កឹតដែលមានន័យថា "រង្វង់កោះ" ឬពាក្យថា mahila dvipa មានន័យថា "ប្រជុំកោះរបស់
នារី" ។

ប្រជាជននៅទីនេះទូទៅមានជំនឿលើព្រះពុទ្ធសាសនា ប្រហែលជាចាប់តាំងពីសម័យកាល
Ashoka ក្នុងសតវត្សរ៍ទី ៣ មុនគ.ស មកម្លេះ ។ សាសនា អ៊ីស្លាមត្រូវបាននាំចូលនៅក្នុងឆ្នាំ
១១៥៣ ។
Maldives ក្រោយមកត្រូវធ្លាក់ចូលក្នុងតំបន់ មានឥទ្ធិពលរបស់ប្រទេស ព័រទុយហ្កាល់ ក្នុងឆ្នាំ
១៥៥៨ និងចក្រភពលើសមុទ្រ របស់ ហូឡង់ ឆ្នាំ ១៦៥៤ ។ ក្នុងឆ្នាំ ១៨៨៧ ត្រូវបានក្លាយជា
តំបន់មួយគ្រប់គ្រងដោយប្រទេស អង់គ្លេស ។ ឆ្នាំ ១៩៦៥ Maldives ដណ្តើមបានឯករាជ្យ ពី
ប្រទេស អង់គ្លេស ដែលដំបូងឡើយមានឈ្មោះថា ប្រជុំកោះ Maldives និងនៅឆ្នាំ ១៩៦៨
រដ្ឋាភិបាល នៃព្រះរាជាណាចក្រ Sultan បានប្តូរឈ្មោះមកជា សាធារណៈរដ្ឋ Maldives ។

សាធារណៈរដ្ឋ Maldives គឺជាប្រទេសមួយដ៏តូចបំផុតក្នុងទី្វបអាស៊ី អំពីស្ថិតិប្រជាជន និង
មានអ្នកកាន់សាសនាអ៊ីស្លាម តិចតួចបំផុតនៅលើពិភពលោក ។ ដោយឡែកប្រទេសដ៏តូច
មួយនេះគឺជាទីកន្លែងមានទេសភាពស្រស់ស្អាតគួរអោយទាក់ទាញបំផុតផងដែរ ។




ទិដ្ឋភាពដ៏ស្រស់ស្អាតនៃកោះ Maldives






















ទីកន្លែងលំហែកាយ ភោជនីយដ្ឋាន សណ្ឋាគារនៅលើកោះនៃ សាធារណៈរដ្ឋ Maldives
















ជីវសាស្រ្តក្នុងបាទសមុទ្រ នៃប្រជុំកោះ Maldives











(ពី Zing)
រដ្ឋា

Tags: