CamNews

ព័ត៌មានជាតិ 

សិក្ខាសាលាស្តីពីការស្ទង់មតិយីហោនិយោជកប្រចាំឆ្នាំរបស់ HRINC Cambodia

HRINC នឹងរៀបចំសិក្ខាសាលាអាហារពេលព្រឹកលើកដំបូងនៅដើមឆ្នាំ​ 2020​​ ត្រូវនឹងថ្ងៃទី 15 ខែ​ មករា​​ ឆ្នាំ​ 2020​ ។ ពួកយើងមានគោលបំណងចង់ធ្វើការអញ្ជើញដល់សហគមន៏ធនធានមនុស្ស និយោជក អ្នកតំណាងនិងអ្នកគ្រប់គ្រងក្រុមហ៊ុននៅកម្ពុជាមកចូលរួមនៅក្នុងសិក្ខាសាលានេះ។

HRINC Cambodia នឹងចែករំលែកជាមួយអ្នកចូលរួមនូវយុទ្ធសាស្រ្តយីហោនិយោជកហើយនិងវិធីដែល ធ្វើឲ្យមានភាពងាយស្រួលក្នុងការជ្រើសរើសនិងរក្សាបុគ្គលិកដែលមានទេពកោសល្យនៅក្នុងក្រុមហ៊ុន។


HRINC Consulting  បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់រយះពេល​ ១៥ឆ្នាំ​ហើយជឿជាក់ថាទិន្នន័យគឺជាគន្លឹះក្នុងការសម្រេចចិត្តអាជីវកម្មជាយុទ្ធសាស្រ្ត។​ ច្រើនជាងនេះទៀត​​ ក្រុមហ៊ុនធំៗពឹងផ្អែកលើទិន្នន័យធំដើម្បីធ្វើការសម្រេចចិត្តដែលទាក់ទងទៅនឹងទេពកោសល្យធនធានមនុស្សរបស់គេ។​

ធនធានមនុស្សមិនមែនគ្មានដែនកំណត់នោះទេដូច្នេះយើងត្រូវប្រើវាប្រកបដោយប្រសិទ្ធភាព។ ប្រសិនបើ អ្នកគ្រប់គ្រងមិនផ្ដល់ប្រាក់បៀវត្ស៏តាមស្តង់ដាដល់បុគ្គលិកនោះទេ​ ពួកគាត់អាចនឹងចាកចេញពីការងារហើយកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនដូចជាបទពិសោធន៍ការងារនឹងទៅតាមពួកគាត់ដែរ។​ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកគ្រប់គ្រងផ្ដល់ប្រាក់បៀវត្ស៏ខ្ពស់ជាងទីផ្សារនោះអាជីវកម្មរបស់ក្រុមហ៊ុននឹងមានផលប៉ះពាល់។​


ដូចគ្នានេះដែរ​ ក្រុមហ៊ុនអាចនឹងផ្តល់អត្ថប្រយោជន៏ដល់បុគ្គលិកដែលពួកគាត់មិនចង់បាន។​ អ្នកគ្រប់គ្រងអាចមិនដឹងពីចំណង់ចំណូលចិត្តនិងតម្រូវការពិតប្រាកដរបស់បុគ្គលិកព្រោះខ្វះខាតទិនុ្នន័យទីផ្សារ។

HRINC ធ្វើការអញ្ជើញគ្រប់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាមកចូលរួមនៅក្នុងសិក្ខាសាលានេះ ហើយយើងមានជម្រើសច្រើនសម្រាប់ក្រុមហ៊ុនណាដែលមានការចាប់អារម្មណ៏ក្នុងការស្ទង់មតិយីហោនិយោជក។​​ ​ ការស្ទង់មតិយីហោនិយោជកប្រចាំឆ្នាំរបស់ HRINC នឹងកំណត់អត្ត​សញ្ញាណនិយោជកនិងឧស្សាហកម្មកំពូល​​​ធំនៅប្រទេសកម្ពុជា។ លើសពីនេះ HRINC នឹងរាយការណ៏ទៅលើកត្តាដែលធ្វើឲ្យបុគ្គលិកសម្រេចចិត្តធ្វើការឬចាកចេញពីក្រុមហ៊ុន។

ជាការបន្ថែមទៀត HRINC នឹងបង្ហាញលទ្ធផលនៃការស្ទង់មតិទាក់ទង​ទៅ​នឹងសំណងអត្ថប្រយោជន៏ដែលក្រុមហ៊ុននានានៅកម្ពុជាផ្តល់ដល់បុគ្គលិកនៅឆ្នាំ ២០១៩/២០២០​។

សិក្ខាសាលានេះនឹងប្រព្រឹត្តិនៅថ្ងៃ ព្រហស្បត្តិ ទី ១៥​ ខែ​ មករា​ ឆ្នាំ ២០២០ នៅភោជនីយដ្ឋាន Khema La Poste ចាប់ផ្តើមពី ៨ ព្រឹក រហូតដល់ ១០:៣០ ព្រឹក​ ដោយវាគ្មិនអ្នកស្រី Paula Nicolas ដែលជាអ្នកគ្រប់គ្រងដៃគូរបស់ HRINC ជាមួយនឹងបទពិសោធន៏ ២០ ឆ្នាំនៅក្នុងផ្នែកយុទ្ធសាស្រ្តនិងការគ្រប់គ្រងធនធានមនុស្ស។

សិក្ខាសាលានេះគឺមិនគិតថ្លៃនោះទេ។​ សម្រាប់ការចូលរួម សូមចុះឈ្មោះនៅទីនេះ https://forms.gle/6ChHRJa12GPthN4QA

ឬធ្វើការទំនាក់ទំនងអ្នករៀបចំកម្មវិធី លោក រស្មី លេខទូរស័ព្ទ​ 077​ 29 75 19