CamNews

ទេសចរណ៍ 

ហុងកុង ទីក្រុងពេជ្រប្រចាំអាស៊ី

ហុងកុង មានកោះចំនួន ២៦២ នៅក្នុងសមុទ្រ ក្នុងនោះកោះ Lantau ជាកោះធំជាងគេ កោះ
ហុងកុង គឺជាកោះធំទីពីរនិងមានប្រជាជនរស់នៅច្រើនបំផុត ។ Ap Lei Chau ជាកោះដែល
មានប្រជាជនរស់នៅច្រើនជាងគេលើពិភពលោក ។

ឈ្មោះហៅ "Hong Kong" ក្លាយមកពីពាក្យហៅនៃភាសា Guangdong ដែលអានថា Huong
Coong ដែលមានន័យថា "កំពង់ផែ មានក្លិនក្រអូប" ដែលយកពីតំបន់បច្ចុប្បន្នគឺ Aberdeen
ស្ថិតនៅលើកោះ ហុងកុង ដែលជាទីកន្លែងមានផលិតផលពីឈើ មានក្លិនក្រអូប ដូចជាខ្លឹម
ច័ន្ទគ្រឹស្នា ជាដើម ត្រូវបានលក់ដូរនៅទីនោះ ។ តំបន់ទឹក ដែលកាត់ផ្តាច់ កោះហុងកុង និង
ឧបទ្វីប Cuu Long (Cuu Long មានន័យថា សត្វនាគ៩) គឺកំពង់ផែ Victoria គឺជាកំពង់ផែ
សមុទ្រ ធម្មជាតិជ្រៅជាងគេនៅលើពិភពលោក ។

ទោះបីជា ហុងកុង ល្បីជាទីក្រុងមានល្បឿន គររូបនីយកម្មខ្ពស់ តែកន្លែងនេះក៏បានធ្វើការ
ប្រឹងប្រែង ក្នុងការបង្កើនកំរិតបរិស្ថានបៃតងផងដែរ ។ មានតំបន់មួយចំនួនធំមិនមានការ
រីកចំរើនដោយសារតែតំបន់ទាំងនោះគឺជាតំបន់ភ្នំ មានចំណោតខ្លាំង និងកំពស់ខ្ពស់ ។

ក្នុងទំហំផ្ទៃដី ១១០៤ គីឡូម៉ែត្រការ៉េ គឺតិចជាង ២៥% ដែលមានការរីកចំរើន ។ ផ្ទៃដែលនៅ
សល់គឺជាតំបន់ព្រៃបៃតង ដែលមានប្រមាណជា ៤០% គឺសំរាប់ឧទ្យានជនបទ និង ទីកន្លែង
រក្សាធនធានធម្មជាតិ ។

ការរីកចំរើនខ្លាំងគឺនៅតំបន់ ឧបទ្វីប Cuu Long ដែលលាតសន្ធឹងតាមឆ្នេរសមុទ្រភាគខាង
ជើង នៃកោះ ហុងកុង ។ ឆ្នេរសមុទ្រដ៏វែង និង មិនត្រង់របស់ ហុងកុង បានធ្វើអោយតំបន់
នេះមានឆកសមុទ្រ តំបន់ឆ្នេរ និងទន្លេជាច្រើន ។

នៅក្នុងុទីក្រុង ហុងកុង មិនត្រឹមតែមានអាគារពាណិជ្ជកម្មខ្ពស់ៗ និង ទំនើបប៉ុណ្ណោះទេ ថែម
ទាំងជាតំបន់កំសាន្តដ៏អស្ចារ្យសំរាប់ភ្ញៀវទេសចរណ៍ទូទៅផងដែរ ។ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ
ថ្នល់ អាគារខ្ពស់ៗ ក្នុងទីក្រុងបានបង្អួតរាងដ៏ស្រស់ស្អាត និងទទួលបានការទាក់ទាញបំផុត
ដល់ពិភពលោក ៖






(ពី Zing)
រដ្ឋា

Tags: