CamNews

ទូរស័ព្ទ 

Samsung លក់ Galaxy S7 បានរហូតដល់ 55 លានគ្រឿង

បកពីការចាប់អារម្ភណ៍ Galaxy S8 យើងត្រឡប់ទៅមើលរបាយការណ៍ដែល

ទើបតែបានបង្ហាញអោយដឹងថ្មីៗនេះពីក្រុមហ៊ុនស្រាវជ្រាវ​ទីផ្សារ Strategy Analytics វិញម្តង។ ក្នុងរបាយការណ៍បានបង្ហាញថា ការលក់ Samsung Galaxy S7និងS7 edge បានកើនឡើងដល់ 55 លានគ្រឿង ដែលក្នុងរយៈពេល ត្រីមាសដំបូងគឺលក់បាន 7.2 លានគ្រឿង។

 

ជាសរុប Samsung លក់ចេញទូរស័ព្ទបាន 92.8លានគ្រឿង គិតចាប់ពីខែ មករា រហូតដល់ មិនា ដែលក្នុងនោះមាន 80លានគ្រឿងជាប្រភេទស្មាតហ្វូន។ របាយការណ៍ក៏បានអោយដឹងទៀតថា បច្ចុប្បន្ននេះ Samsung មានចំណែកទីផ្សារ 23%នៃស្មាតហ្វូនទូទាំងពិភពលោក៕



ដោយ៖ ME

ប្រភព៖ gsmarena

 


Tags: galaxy s7 samsung phone