CamNews

ព័ត៌មានជាតិ 

រថយន្ដតូរីសដឹក សហគមន៍កម្មសិក្សា ចំនួន១៧នាក់ បែកកង់ក្រឡាប់ ចូលវាល ស្រែ ស្លាប់ម្នាក់និង របួសធ្ងន់ស្រាល

បន្ទាយមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឱ្យរន្ធត់មួយបានកើតឡើង រវាងរថយន្ដ តួរីស១គ្រឿង បានដឹកក្រុមសហគមន៍កម្ម សិក្សាចំនួនមួយ១៧នាក់ បើកផ្ទុះកង់ក្រោយ ក្រឡាប់ធ្លាក់ចូលវាលស្រែ បណ្ដាលឱ្យមាន មនុស្សម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់៤នាក់និងរបួសស្រាល១០នាក់ ទៀត ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើត ឡើងនៅវេលាម៉ោង១០និង៣០ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិ លេខ៦ ខាងលិចភូមិសាលាក្រៅ ប្រហែល ២០០ម៉ែត្រ នៅភូមិសាលាក្រៅ សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ដបន្ទាយមាន ជ័យ ។

លោកតោ សារ៉ូ ប្រធានផ្នែកចរាចរណ៍ បានឱ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ឡែត ឡិញ ភេទប្រុស អាយុ៧០ឆ្នាំ រស់ នៅ ភូមិចកធំ ឃុំចក ស្រុកមោងឬស្សី ខេត្ដបាត់ ដំបង អ្នករបួសធ្ងន់ប្រុស២ ស្រី២ ចំណែក របួសស្រាល ជិត១០នាក់ ត្រូវបានដឹកជញ្ជូន ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។

លោកបានបន្ដទៀតថា មុនពេលកើតហេតុ មានរថយន្ដតួរីសមួយគ្រឿង ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2Q-4156បានដឹកសមា ជិកគណះកម្មការកម្មវិធីទស្សនកិច្ច សិក្សា ស្រះជំរកត្រី នៅតាមសហគមន៍ មួយរថយន្ដ ជិះគ្នាចំនួន១៧នាក់ ចេញមកពីភូមិចក សំដៅ ទៅខេត្ដសៀមរាប លុះរថយន្ដនោះបើកមក ដល់ចំណុចកើតហេតុក៏ផ្ទុះកង់ក្រោយឆ្វេង រេចង្កូតធ្លាក់ចូលវាលស្រែតែម្ដង បណ្ដាល ឱ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង របួសធ្ងន់ប្រុសស្រីចំនួន៤នាក់និងរបួស ស្រាល ជិត១០នាក់បន្ថែមទៀត ។

ក្រោយពីកើតហេតុ រួចអ្នកបើកចុះគេច ខ្លួនបាត់ រីឯអ្នករងរបួសទាំង៤នាក់ នោះត្រូវ បានរថយន្ដរបស់ស្នងការដឹកយកទៅសង្គ្រោះ ជីវិតនៅមន្ទីរពេទ្យ។

រថយន្ដត្រូវបាននគបានចរាចរណ៍អូស យកទៅទុក នៅស្នងការដើម្បីដោះស្រាយ នៅពេលក្រោយ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល