CamNews

ទេសចរណ៍ 

ទិដ្ឋភាពភ្នំស្រស់ស្អាតបំផុតក្នុងប្រទេសចិន

ភ្នំ Huangshan (ហួរសាន) ភ្នំ Wudang (អ៊ូតាំង) ភ្នំ Tam Thanh ....សុទ្ធតែជាភ្នំដែលត្រូវបាន
ចាត់ទុកថាជាភ្នំដែលមានទេសភាពស្រស់ស្អាតបំផុតនៅក្នុងប្រទេសចិន ។ មិនតែប៉ុណ្ណោះ
ភ្នំទាំងនោះថែមទាំងត្រូវបានលេចឡើងនៅតាមផ្ទាំងគំនូរផ្សេងៗ និង នៅក្នុងភាពយន្តទៀត
ផងដែរ ។

១.ភ្នំ Huangshan (ហួរសាន)

ភ្នំនេះមានទីតាំងស្ថិតនៅភាគខាងត្បូងខេត្ត Anhui ភាគខាងកើតប្រទេសចិន ។ ភ្នំនេះតែងតែ
មានវត្តមាននៅក្នុងផ្ទាំងគំនូរ ក៏ដូចនៅក្នុងអក្សរសាស្រ្ត ។ ភ្នំ Huangshan មានទេសភាព
ស្រស់ស្អាតគួរជាទីមនោរម្យ គឺជាទីកន្លែងឈរសំឡឹងមើលព្រះអាទិត្យរះមានសោភ័ណភាព
ស្រស់បំព្រង ។ ភ្ញៀវទេសចរណ៍ទាំងឡាយអាចធ្វើដំណើរទៅកំសាន្តនៅភ្នំ Huangshan តាម
មធ្យោបាយ​ពីរគឺ ដោយរថភ្លើង និងយន្តហោះពី សៀងហៃ Hangzhau និង Wuhu ។


ព្រៃឈើមានពណ៌ខៀវស្រងាត់គ្រប់រដូវកាល

២.ភ្នំ Wuyi

ភ្នំ Wuyi មានទីតាំងស្ថិតនៅក្នុងខេត្ត Fujian លាតសន្ធឹងមានផ្ទៃសរុប ៦០គីឡូម៉ែត្រការ៉េ
ត្រូវបានអង្គការ UNESCO ដាក់ឈ្មោះចូលក្នុងបញ្ជីកេរ្ត៍ដំណែលវប្បធម៌ ធម្មជាតិពិភពលោក
ឆ្នាំ ១៩៩៩ ។ តំបន់នេះជាតំបន់អភិរក្សធនធានធម្មជាតិ និងជីវៈចំរុះដ៏សំបូរបែប និងធំបំផុត
នៅភាគអាគ្នេយ៍ប្រទេស ចិន ។ ភ្នំ Wuyi គឺជាកន្លែងកំណើតនៃពូជតែដ៏កំរ ដូចជា Dai Hong
តែក្រហមជាដើម ។

ដើម្បីធ្វើដំណើរទៅកាន់ភ្នំ Wuyi ត្រូវធ្វើដំណើរតាមទន្លេ Cuu Long ។

៣.ភ្នំ Tam Thanh

ស្ថិតនៅជិត Ngoc Son ក្នុងខេត្ត Jiangxi ចំង៉ាយ ៨០ គីឡូម៉ែត្រនៅភាគខាងជើង ។
Tam Thanh កើតឡើងដោយកំពូលភ្នំបីរួមបញ្ចូលគ្នាគឺ Ngoc Tinh ,Ngu Thuy និង Vu Hoa ។

Tam Thanh ត្រូវបានទទួលស្គាល់ជាកេរ្ត៍ដំណែលសម្បត្តិធម្មជាតិពិភពលោកឆ្នាំ ២០០៨ ។

លាតសន្ធឹងលើផ្ទៃដី ២២០០ គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកថាជា ឧទ្យានជាតិ របស់
ប្រទេសចិន ផងដែរ ដោយមានដើមឈើជាង ១០០០ ប្រភេទ និង សត្វជាង ៨០០ ប្រភេទ ។

៤.ភ្នំ Thuong Nam
ភ្នំនេះមានឈ្មោះល្បីថា មិនត្រឹមតែជាភ្នំដែលមានដើមឈើមានអាយុកាលចំណាស់នោះទេ
ថែមទាំងជាទីកន្លែងដែលមានសំណង់អាគារប្រវត្តិសាស្រ្តនៅទីនោះផងដែរ ។ ភ្នំនេះមាន
ស្ថិតនៅជិត រដ្ឋធានី Shijiazhuang នៃខេត្ត Hebei ចំងាយ ៥០គីឡូម៉េត្រ នៅភាគខាងលិច
នៅជិតខេត្ត Shaanxi ។

Thuong Nam ជាផ្នែកមួយរបស់ Thai Hanh Son មានកំពស់ ១០០០ ម៉ែត្រ


៥.ភ្នំ Wudang (អ៊ូតាំង)
គឺជាភ្នំតូចមួយស្ថិតនៅ ភាគនិរតីនៃ ខេត្ត Hebei តែវាជាទីកន្លែងមជ្ឈមណ្ឌលសាសនា តាវ
មានប្រវត្តិកាលដ៏យូរលង់ មកហើយ ។

វិហារសាសនា តាវ នៅលើភ្នំ Wudang




(ពី Zing )
យ៉ាវីន

Tags: