CamNews

ទេសចរណ៍ 

ទស្សនាសណ្ឋាគារផ្កាយ ៧ថ្មីមួយទៀតរបស់ សហព័ន្ធអារ៉ាប់

ថ្មីៗនេះ Camnews ទើបតែបានធ្វើការបង្ហាញពីសណ្ឋាគារលំដាប់ផ្កាយ ៧ តែមួយគត់នៅលើ
ពិភពលោក ជូនប្រិយមិត្ត ។ ស្រាប់តែពេលនេះមានសណ្ឋាគារលំដាប់ផ្កាយ ៧ថ្មីមួយទៀត
ត្រូវបានសាងសង់ឡើងនៅក្នុងប្រទេស សហព័ន្ធអារ៉ាប់ ដូចគ្នា និងមានបិតមាសដ៏ភ្លឺរលោង
ផងដែរ ។ តើសណ្ឋាគារថ្មីនេះនិងសណ្ឋាគារមុន មានលក្ខណៈខុសគ្នាយ៉ាងណា សូមប្រិយមិត្ត
តាមដានជាមួយ Camnews ដូចតទៅ៖

នៅពេលដែលនិយាយដល់ឈ្មោះរបស់សណ្ឋាគារថ្មីនេះគឺ Burj Al-Arab មនុស្សជាច្រើនតែង
តែធ្វើការភ្ជាប់ជាមួយពាក្យ "ដ៏ប្រណិត" ដើម្បីអោយសាកសមជាមួយនឹងអ្វីដែលសណ្ឋាគារ
ថ្មីនេះមាន ។ ជាមួយផ្ទៃជញ្ជាំងទំហំ ៨,០០០ ម៉ែត្រការ៉េ សរសរធំៗរបស់សណ្ឋាគារត្រូវបាន
ស្រោបដោយមាសសន្លឹក ២២ ការ៉ាត់ ។

សណ្ឋាគារនេះបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ១៩៩៤ ដោយស្ថាបត្យករដ៏ជំនាញ ឈ្មោះ
Tom Wright ។ Burj Al-Arab បច្ចុប្បន្នបានក្លាយជាសមិទ្ធិផលដ៏មហិមា នៅក្រុង Dubai ដែល
អាចធ្វើការប្រៀបធៀបបានជាមួយ មហោស្រព Opera នៅទីក្រុង ស៊ីដនី របស់ អូស្រ្តាលី រឺក៏
Eiffel Tower នៅទីក្រុងប៉ារីស របស់បារាំង ។

ជាមួយរយៈកំពស់ ៣២១ ម៉ែត្រ សណ្ឋាគារ Burj Al-Arab បានក្លាយជាសណ្ឋាគារខ្ពស់ជាងគេ
នៅលើពិភពលោក ។ Burj Al-Arab ស្ថិតនៅលើកោះ សប្បនិម្មិតមួយដែលមានចំង៉ាយពីឆ្នេរ
២៨០ ម៉ែត្រ ។ សំណង់ដ៏អស្ចារ្យនេះចំណាយ ស៊ីម៉ង់អស់ ៧០,០០០ តោន ដែកថែបចំនួន
៩,០០០ តោន ថវិការចំណាយលើការសាងសង់គឺ ១,៥ ពាន់លានដុល្លាអាមេរិច ។

ដូច្នេះហើយនៅពេលដែលរំលឹកដល់សណ្ឋាគារដ៏អស្ចារ្យនេះ គេតែងតែបន្ថែមនូវពាក្យថា
"ប្រណិត" ពីព្រោះដើម្បីអោយសាកសមទៅនឹងភាពរុងរឿងរបស់វា ។ ជាមួយផ្ទៃជញ្ជាំង
ទំហំ ៨,០០០ ម៉ែត្រការ៉េ សរសរធំៗរបស់ សណ្ឋាគារ គឺត្រូវបានស្រោបដោយមាសសន្លឹក
២២ ការ៉ាត់, ២៤,០០០ ម៉ែត្រការ៉េ ថ្ម marble រួមមាន ៣០ប្រភេទផ្សេងៗគ្នា ។

សរសរធំៗស្រោបដោយមាសសន្លឹក ២២ ការ៉ាត់

ជណ្តើរយន្តក៏ត្រូវបានស្រោបមាសផងដែរ


ទូរទស្សន៍ក៏ស្រោបមាស

ក្បាច់រចនាមានការលាយចំរុះគ្នារវាង សិល្បៈរបស់លោកខាងកើត និង របស់អារ៉ាប់

ក្បាច់រចនាតាមបែបលោកខាងលិច

ផ្លូវរបៀងត្រូវបានវាយតំលៃថាមានទំហំទូលាយ​ មានប្រវែងវែង និងខ្ពស់ជាងគេលើពិភព
លោក ជាមួយរយៈកំពស់ ១៨០ ម៉ែត្រ


ចំណែកបរិក្ខាតុបតែងខាងក្នុង ទទួលខុសត្រូវដោយលោក Khuan Chew ជានាយកប្រត្តិបត្តិ
របស់ក្រុមហ៊ុនរចនាដ៏ល្បី KCA International ។ លោក Khuan Chew ក៏ជាអ្នករចនា វាំងរបស់
ស្តេច ព្រុយនេ ព្រលានយន្តហោះអន្តរជាតិ Dubai តំបន់កំសាន្ត Jumeirah Beach, Madinat
....ជាដើមផងដែរ ។

សណ្ឋាគារនេះមាន ២៨​ជាន់ មាន ២០២ បន្ទប់ ដែលត្រូវបានចែកចេញជា ៧ប្រភេទគឺ ៖
បន្ទប់គ្រែមួយ បន្ទប់ធំទូលាយ បន្ទប់ក្លឹប បន្ទប់មានគ្រែពីរ បន្ទប់សំរាប់អ្នកការទូត បន្ទប់
ប្រធានាធិបតី និង បន្ទប់សំរាប់មហាក្សត្រ ។ នៅក្នុងនោះបន្ទប់ដែលតូចបំផុតមានទំហំ
១៦៩ ម៉ែត្រការ៉េ ចំណែកបន្ទប់ទូលាយបំផុតគឺបន្ទប់សំរាប់មហាក្សត្រ (Royal Suite) មាន
ទំហំ ៧៨០ ម៉ែត្រការ៉េ ។ ចំណែកឯតំលៃមានតាមកំរិតចាប់ពី ១ពាន់ដុល្លា ទៅ ១៥,០០០
ដុល្លាអាមេរិច ក្នុងមួយយប់ ដោយឡែកបន្ទប់សំរាប់ព្រះមហាក្សត្រ គឺ ២៨,០០០ ដុល្លា
អាមេរិច ក្នុងមួយយប់ ។


(ពី Dailyinfo)
យ៉ាវីន

Tags: