CamNews

ទេសចរណ៍ 

ទស្សនាវាលផ្កា Shibazakura នៅក្នុងប្រទេសជប៉ុន

ជារៀងរាល់ឆ្នាំនៅចុងរដូវស្លឹកឈើលាស់ សួនឧទ្យាន Hitsujiyama នៅទីក្រុង Chichibu ខេត្ត
Saitama ក្នុងប្រទេសជប៉ុន បានប្រែក្លាយជាមានទេសភាពស្រស់ត្រកាលគ្របដណ្តប់ដោយ
ពណ៌ចំរុះ ប្រៀបបានកំរាលព្រំ ។ ឧទ្យាននេះទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់
ភ្ញៀវទេសចរណ៍ទាំងឡាយចូលទៅទស្សនាកំសាន្ត ។

ពណ៌ចំរុះនៃឧទ្យាននេះសំខាន់មានបីពណ៌គឺ ពណ៌ស ពណ៌ផ្កាឈូក និង ពណ៌ស្វាយ ដែល
ផ្កាទាំងអស់នោះគឺជាប្រភេទផ្កាដែលមានឈ្មោះជាភាសាជប៉ុនថា Shibazakura រឺជាភាសា
អង់គ្លេសគឺ Pholox ។ ផ្កា Shibazakura រឺ Pholox នេះមានកំពស់ត្រឹមតែ ២០-៣០ សង់ទីម៉ែត្រ
ប៉ុណ្ណោះ ។

សួនឧទ្យាន Hitsujiyama មានផ្ទៃដីទំហំ ១៦៥០០ ម៉ែត្រការ៉េ ។ ភ្ញៀវដែលមានបំណងចង់
ចូលទស្សនានៅទីនោះគឺត្រូវចំណាយប្រាក់ ៣០០ យ៉េន ដើម្បីទិញសំបុត្រចូលទស្សនា ។
សួនឧទ្យាន Hitsujiyama មានចំងាយពីទីក្រុង តូក្យូ ប្រមាណជា ៩០ នាទីប្រសិនបើធ្វើដំណើរ
តាមរថភ្លើងក្រោមដី ( ម៉េត្រូ) និង ធ្វើដំណើរបន្តដោយថ្មើរជើងរយៈពេល ៣០ នាទីពីស្ថានីយ៍
រថភ្លើង Yokoze ។



(ពី ione.net)
យ៉ាវីន

Tags: