CamNews

ទេសចរណ៍ 

វត្តអារាមសង់អំពីសំបកដបដ៏ប្រណិតនៅក្នុង ប្រទេសថៃ

អារាមនេះមានឈ្មោះថា Wat Pa Maha នៅភាគខាងជើងឆៀងខាងកើតប្រទេសថៃ និងបាន
សាងសង់អំពីសំបកដបប្រមាណជាជាងមួយលានសំបកដបស្រាបៀរ ។

គំនិតនៃការសាងសង់នេះត្រូវបានផ្តើមធ្វើឡើងដោយព្រះសង្ឃក្នុងខេត្ត Siskat ប្រទេសថៃ
ដោយការសាងសង់ដ៏ចំឡែកមួយដោយមិនយកអ្វីក្រៅពី សំបកដបស្រាបៀរ Heineken និង
Chang ដែលជាស្រាក្នុងតំបន់មកសាងសង់ឡើយ ។


សំបកដបត្រូវចាប់ផ្តើមប្រមូលតាំងពីឆ្នាំ ១៩៨០ ដោយការស្នើសុំដល់អាជ្ញាធរក្នុងតំបន់
អោយជួយផ្ញើសំបកដបស្រាបៀរដែលលែងប្រើប្រាស់នោះមកអោយ ។ មួយរយៈក្រោយមក
ចំនួនដបប្រមាណជាជិតមួយលានត្រូវប្រមូលបាន រួចក្រុមព្រះសង្ឃក៏បានចាប់ផ្តើមសាង
សង់នូវសំណង់ដ៏ចំឡែកនិងស្មុគស្មាញមួយនេះឡើង ។

រយៈពេលជិត ២៥ឆ្នាំក្រោយមកដោយមានការចូលរួមពីអាជ្ញាធរក្នុងតំបន់ រួមនឹងប្រជាជន
ផងនោះចំនួនដបបានកើនឡើងជាង ១,៥លានដប ។ និងបានសាងសង់គ្រឹះអាគារដ៏ពិបាក
ចំនួន ២០ រួមមានជញ្ជាំង បន្ទប់អធិដ្ឋាន ប្រាសាទមួយ ទីសំរាប់បូជាសព ...និងផ្សេងៗទៀត
ជាដើម ។ ជាពិសេសក៏មានការផ្គុំជារូបបដិមាករដ៏ធំដែលធ្វើឡើងពីសំបកដបផងដែរ ។

មិនត្រឹមតែយកដបមកសាងសង់ទេ សូម្បីតែគំរបក៏ត្រូវបានយកមកប្រើប្រាស់ផងដែរ ។ ទេព
កោសល្យដ៏អស្ចារ្យបានធ្វើអោយមានការទាក់ទាញជាខ្លាំងជាមួយការផ្គុំជារូបភាពផ្សេងៗ
ជាច្រើន ។

ការរួមផ្សំគ្នារវាងពណ៌បៃតង របស់ដបសា្របៀរ Heineken និងពណ៌ត្នោតរបស់ដបសា្របៀរ
Chang បានធ្វើអោយសោភ័ណភាពរបស់អារាមទាំងមូលកាន់តែស្រស់ស្អាតមួយកំរិតថែម
ទៀត ជាពិសេសងាយស្រួលក្នុងការសំអាតប្រសិនបើមានប្រឡាក់ទៀតផង ។

មិនត្រឹមតែប៉ុណ្ណោះទេ អារាមមួយនេះក៏បាននាំមកនូវអត្ថន័យដ៏ទូលំទូលាយតាមបែប
ព្រះពុទ្ធសានា ផងដែរមកជូនដល់ពុទ្ធបរិស័ទ គឺពេលដែលបានដល់ទីអារាមដែលសង់អំពី
ដបនេះ បរិស័ទ្ធនឹងទទួលអារម្មណ៍កក់ក្តៅ ក្សេមក្សាន្ត ទុក្ខកង្វល់ទាំងឡាយនឹងរលាយបាត់
ដបគឺជាវត្ថុតំណាងអោយវត្ថុសំរាប់ធ្វើការលាងជំរះនូវភាពកខ្វក់ទាំងឡាយទាំងពួងក្នុង
អារម្មណ៍ របស់បុគ្គលម្នាក់ និងធ្វើអោយមានតែសេចក្តីចំរើន ៕

(ពី Zing)
យ៉ាវីន

Tags: