CamNews

ទេសចរណ៍ 

ភ្ញៀវទេសសចរណ៍ នៅតំបន់ឆ្នេរ មានការកើនឡើ&



ភ្នំពេញៈ កាលពីឆ្នាំ២០១០ កន្លងទៅនេះ ភ្ញៀវទេសសចរណ៍ នៅតាមតំបន់ឆ្នេរ ក្នុងខេត្តទាំង៤ មានភ្ញៀវទេសសចរណ៍ចំនួន ១,២លាននាក់នេះ ជាការកើនឡើងជាងឆ្នាំ២០០៩។

ប្រធាននាយកដ្ឋានស្ថិតិ នៃក្រសួងទេសសចរណ៍ លោក គង់ សុភារក្ស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០១១ នេះថា ភ្ញៀវទេសសចរណ៍នៅតាមតំបន់ឆ្នេរ ក្នុងខេត្តកំពង់សោម កោះកុង ក្តំពត់ និងកែបទទួលបានភ្ញៀវទេសសចរណ៍ សរុបចំនួន១,២លាននាក់ ក្នុងនោះមានភ្ញៀវទេសសចរណ៍អន្តរជាតិ ចំនួន១៦,២ ម៉ឺននាក់។

លោក គង់ សុភារក្ស បន្តថា �ភ្ញៀវទេសសចរណ៍នៅឆ្នាំ២០១០ មានការកើនឡើងជាងឆ្នាំ២០០៩ ដោយសារតែប្រទេសកម្ពុជា មានការគ្រប់គ្រង់ល្អ ជាពិសេសក្រសួងទេសសចរណ៍ បានកំណត់យកគោលការចំនួន៨ចំណុច ដែលជួយជំរុញឱ្យវិស័យទេសចរណ៍ មានការកើនឡើង ដូចជាជំរុញការផ្សព្វផ្សាយ តំបន់ទេសសចរណ៍ សម្រួលដល់ការធ្វើដំណើរ សហការជាមួយវិស័យឯកជន ជំរុញចលនាក្នុងស្រុក មានហេដ្ឋារចនាសម្ព័ន្ធល្អ ពង្រឹងផលិតភាពនៅក្នុងស្រុកឱ្យមានគុណភាព សម្រួលបែបបទក្នុងការធ្វើដំណើរ កាត់បន្ថយកញ្ចប់តម្លៃក្នុងការទស្សនៈកិច្ច ជាពិសេសគឺពង្រឹងផ្នែកសន្តិសុខឱ្យកាន់តែល្អ�។

លោក ហូ វណ្ឌី ធ្លាប់បានឱ្យដឹងថា �ការដែលកម្ពុជាមានកំណើនភ្ញៀវទេសសចរណ៍ ពីមួយឆ្នាំទៅមួយឆ្នាំនេះ គឺដោយសារតែកម្ពុជាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិសេដ្ឋកិច្ចសកល ដោយសារតែការកសាងខ្លួនឯង នូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍តំបន់ទេសសចរណ៍ផ្សេងៗ ជាពិសេសនយោបាយក្នុង ស្រុកមានអំណោយផលល្អ ក្រោមការដឹងនាំរបស់រាជរដ្ឋាភិបាល�។

សូមជម្រាបថា នៅថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១នេះ ហើយប្រទេសកម្ពុជា និងធ្វើជាម្ទាស់ផ្ទះក្នុងការរៀបចំវេទិកាទេសសចរណ៍អាស៊ាន លើកទី៣០ ដែលចូលរួមដោយប្រទេសទាំង១០ ត្រូវបានគេរំពឹងថា និងទទួលបានភ្ញៀវទសសចរណ៍កាន់តែច្រើនថែមទៀត។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងធ្វើជាគណៈអធិបតេយ្យភាពក្នុងការបើកវេទិកានោះនៅក្នុងវិមានសន្តិភាព។

http://dap-news.com/index.php?option...news&Itemid=50

Tags: