CamNews

នាវា 

កប៉ាល់យក្សដ៏ធំមហិមា ប្រណិតបំផុត របស់មហាសេដ្ឋីពិភពលោក Bill Gates តម្លៃ ១,៤កោដ ដុល្លារ (មានវីដេអូ)

Wally Hermes គឺជាឈ្មោះកប៉ាល់យក្សដ៏ធំមហិមាមួយ ដែលបានបំពាក់ទៅដោយគ្រឿងបរិក្ខា
ទំនើបៗ និង ការរចនាម៉ូដដ៏ប្រណិតទំាងរូបរាងខាងក្នុង និង ខាងក្នុង ដែលកម្មសិទ្ធិរបស់មហា
សេដ្ឋីពិភពលោក លំដាប់ថ្នាក់ទី១ គឺលោក Bill Gates។

Wally Hermes ជាកប៉ាល់សម្រាកលំហែកាយលំដាប់កំពូលរបស់មហាសេដ្ឋីពិភពលោក ដែល
ត្រូវបានផលិតឡើង មាន ៣ជាន់ បំពាក់ បញ្ជា និង គ្រប់គ្រង ដោយប្រព័ន្ធបច្ចេកវិជ្ជាថ្មី ដ៏ទំើប
មានទំហំ ២០០ម៉ែត្រការ៉េ។ នៅជាន់ទី២ នៃកប៉ាល់នេះ  មានបន្ទប់គេងធំៗ ចំនួន ៥បន្ទប់ និង
បំពាក់កន្លែងគេងសម្រាកលំហែកាយ គ្រប់ជាន់នៃកប៉ាល់។ កប៉ាល់ដ៏អស្ចារ្យនេះ គឺដូចជាភូមិ
គ្រឹះដ៏ស្គឹមស្គៃមួយ អណ្តែតនៅលើទឹក  មានសម្ភារប្រើប្រាស់គ្រប់បែបយ៉ាងដែលមានតម្លៃថ្លៃ
ដល់ទៅ ១,៤កោដ ដុល្លារ៕

សូមទស្សនា វីដេអូ ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ youtube


Tags: ship WHY Wally Hermès Yacht - Bill Gates' Yacht house