CamNews

ភាពយន្ត 

រឿងរ៉ូមែនទិកប្រចាំឆ្នាំ 2018 របស់ផលិតកម្ម Warner Bros “Crazy Rich Asians” ទទួលបានការគាំទ្រយ៉ាងច្រើន

កំសាន្ត ៖ បន្ទាប់ពីធ្វើការចាក់បញ្ចាំងបានជាង៣សប្តាហ៍មកហើយនោះរឿង Crazy Rich Asians នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនាជុំវិញពិភពលោក។ មិនខុសគ្នាពីប្រទេសកម្ពុជាទោះបីជាធ្វើការចាក់បញ្ចាំងក្រោយគេបន្តិចមែន ប៉ុន្តែនៅតែមានការគាំទ្រច្រើនផងដែរ។


រឿងនេះបានដកស្រង់ចេញមកពីសៀវភៅរបស់លោក Kevin Kwan មកថតជាសាច់រឿងដែលនិយាយអំពីអ្នកក្រុងញ៉ូវយ៉ក Rachel Chu ដោយនាងកំដរមិត្តប្រុស Nick Young ទៅចូលរួមពិធីមង្គលរបស់មិត្តល្អរបស់គេនៅឯប្រទេសសាំងហ្គាពួរ។ ដោយរំភើបពេលបានទៅទ្វីបអាស៊ីជាលើកដំបូង តែរាងភ័យៗពេលជួបគ្រួសារខាងប្រុស Rachel មិនបានត្រៀមអីទេ ដោយដឹងថា Nick បានប្រហែសពេលប្រាប់ពីរឿងរ៉ាវសំខាន់ខ្លះពីជីវិតគេ។ តែបែរទៅជាថាគេមិនត្រឹមជាកូនចៅជំនាន់ក្រោយនៃគ្រួសារអ្នកមានបំផុតក្នុងប្រទេសនោះទេ តែក៏ជាប្រុសស្អាតដែលពេញដោយប្រជាប្រិយភាពជាងគេផងដែរ។ ដោយសារបាន Nick ធ្វើជាសង្សារធ្វើឱ្យ Rachel ក្លាយជាគោលដៅធំមួយជាមួយភាពប្រច័ណ្ឌក្នុងសង្គម ហើយអាក្រក់ជាងនេះគឺម្តាយខ្លួនដែលមិនព្រមតាមដែរនោះក៏ទុកនាងជាគោលដៅផងដែរ។ ឆាប់ៗនោះគេក៏ច្បាស់ថា នៅពេលលុយមិនអាចទិញក្តីស្រឡាញ់បាន វាក៏អាចធ្វើឱ្យរឿងរ៉ាវសាំញ៉ាំផងដែរ។​ តើចុងក្រោយនាងអាចយកឈ្នះចិត្តរបស់ម្តាយមិត្តប្រុសនាងបានដែរឬទេ?​​ បើចង់ជ្រាបឲ្យកាន់តែច្បាស់ជាមួយ កុំភ្លេចមកទស្សនារឿង Crazy Rich Asians ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer




ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article