CamNews

ភាពយន្ត 

រោងកុនក្លាយទៅជាកន្លែងស្ងាត់ មនុស្សមិនហ៊ានដកដង្ហើមដោយសាររឿង A Quiet Place

កំសាន្ត ៖ រឿង​​ A Quiet Place ជាភាពយន្តមួយបែបថ្មីទៀតដែលធ្វើឲ្យទស្សនិកជនមិនហ៊ានទាំងដកដង្ហើម។ អ្នកដឹកនាំរឿងថែមទាំងជាតួប្រុសនៅក្នុងរឿងផងដែរលោក​​ John Krasinski ផលិតឡើងដោយទីក្រុងទាំងមូលត្រូវបានវាយលុកពីអ្វីម្យ៉ាង ដើម្បីការពារជីវិតលោករួមទាំងគ្រួសារទាំងមូលពួកគេត្រូវរស់នៅដោយប្រើភាសាកាយវិការមិនអាចនិយាយឬធ្វើអ្វីលឺៗនោះទេ។ ដើម្បីថតរឿងមួយនេះតួអង្គទាំងអស់ត្រូវទៅរៀនភាសាកាយវិការ ហើយអ្វីដែលនឹកស្មានមិនដល់នោះគឺតួកូនស្រីដែលមានឈ្មោះពិត Millicent Simmonds​ មានជំងីថ្លង់ទាំងក្នុងរឿងនិងជីវិតពិត។

តួស្រីដែលសម្តែងដោយ Emily Blunt នៅជីវិតពិតគាត់ជាប្រពន្ធរបស់ John Krasinski បន្ទាប់ពីអានអត្ថបទរឿងទាំងមូលរួចមកអ្នកនាងបាននិយាយជាមួយស្វាមីថា “តួអង្គ Evelyn Abbott​ (ជាម្តាយនៅក្នុងរឿង) ដាច់ខាតត្រូវតែជានាង”។​ ពិតជាមិនឲ្យខកបំណងមែន ការចាប់ដៃគូសម្តែងជាលើកទី១ជាមួយគ្នារវាងប្តីប្រពន្ធមួយគូនេះពិតជាគួរឲ្យចាប់អារម្មណ៍។

និយាយពីសាច់រឿងវិញអ្នកដែលបានទស្សនារឿងនេះរួចដឹងតែនិយាយថារឿងនេះជារឿងរន្ធត់មួយដែលធ្វើឲ្យពួកគេមិនហ៊ានដកដង្ហើមតាមផងពេលកំពុងមើលរឿង។​​ មានតារាជួរមុខជាច្រើនរបស់ Hollywood បានសរសើរនៅក្នុង​​ Twitter របស់ខ្លួនសរសើររឿងនេះមិនដាច់ពីមាត់រួមមានលោក Chris Pratt សម្តែងជាតួអង្គ Star Lord នៅក្នុងរឿង Guardians of The Galaxy លោក​​ Ryan Reynolds សម្តែងជាតួអង្គនៅក្នុងរឿង Deadpool រួមទាំងអ្នកសរសេរសៀវភៅរន្ធត់ជាច្រើនដូចជា IT, Gerald's Game -ល- លោក Stephen King ផងដែរ។ A Quiet Place កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer


ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article