CamNews

តារា 

ញឹម ចាន់ថន សុខ​ចិត្ត​ទំនេរ ជា​ជាង​ទម្លា


ភ្នំពេញ : តារា​ចម្រៀង​ល្បី​ល្បាញ​គួរ​សម នាង​ ញឹម ចាន់​ថន ដែល​មាន​ទី​ផ្សារ​មួយ​ខ្យល់​ធំ ក្នុង​ពិភព​ភាព​យន្ត បន្ទាប់​ពី​អាជីព​ចម្រៀង​ដាំ​ក្បាល​ចុះ​នោះ បាន​ឈាន​ដល់​ចំណុច​ផ្កាប់​មុខហើយ ក្នុង​ពេល​ដែល​នាង​កំពុង​​ត្រូវ​គេ​សង្ស័យ​ថា​ មាន​ស្នេហា​ថ្មី ក្រោយ​​ពី​បែក​បាក់​ស្វាមី​មិន​បាន​ចូល​រោង​ការ​​កាល​ពី​ជាង​ពីរ​ឆ្នាំ​មុន។ ភាព​បរាជ័យ​​លើ​មាគ៌ា​សិល្បៈ​​នេះ ត្រូវ​បាន​នាង​អះ​អាង​ថា មិន​មែន​កើត​មាន​ចំពោះ​តែ​រូប​នាង​ទេ ពោល​គឺ​​នោះ​ជា​វិបត្តិ​ចំពោះ​តារា​សិល្បៈ​​ប្រុស​ស្រី​គ្រប់​គ្នា ដែល​មូលហេតុ​ចម្បង​គឺ​ដោយសារ​​តែ​ខាង​ផលិតកម្ម​ ជ្រែង​ជើង​ឈរ​លែង​រួច ហើយ​ចាប់​ផ្ដើម​ដួល​បន្ត​កន្ទុយ​គ្នា​។

ញឹម​ ចាន់​ថន ​សាង​ភាព​ល្បី​ល្បាញ ក្នុង​នាម​ជា​តារា​ចម្រៀង និង​ជា​ពិធី​ការិនី បាន​ស្ដួច​ស្ដើង​​ប៉ុណ្ណោះ​ក្នុង​ពិភព​សិល្បៈ​ ​ បើ​ទោះ​ជា​នាង​ជា​សមាជិក​ចម្រៀង ដែល​បង្កើត​ឡើង​​ដោយ​ក្រុម​ហ៊ុន​មហោសថ និង​ធ្លាប់​ក្ដាប់​កម្មវិធី​​ �អេវ័ន ​ខន​សឺត� របស់​ស៊ីធីអិន ​ដែល​ភាគ​ច្រើន​មាន​អ្នក​គាំទ្រ​ច្រើន​ កាល​​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្ដី។

ប៉ុន្តែ​បើ​និយាយ​ដល់​ការ​ងារ​ភាព​យន្ត តារា​រូប​នេះ​ហាក់​ទទួល​បាន​ភាព​លេច​ធ្លោ​ជាង ពោល​គឺ​នាង​ត្រូវ​បាន​មហាជន​​កោត​សរសើរ​ថា ​អាច​សម្ដែង​បាន​ល្អ​គ្រប់​ឈុត ពិសេស​ជា​តួ​កាច​​ និង​ជា​តួ​ក្រមិច​ក្រមើម ​ដូច​ធ្លាប់​បញ្ចេញ​ស្នាដៃ​​ក្នុង​រឿង​ �ល្មម​ហើយ​លោក​ប្ដី� ​និង​រឿង ​�កូន​ភ្លោះ​ចម្លែក� ​កន្លង​មក​ជា​ដើម។

ខណៈ​ដែល​នាង​ក៏​ប្រកាស​ក្ដែង​ៗ​ថា នឹង​ត្រូវ​ចេញ​សម្ដែង​ឲ្យ​បាន​ជោក​ជាំ ដើម្បី​បង្កើន​ប្រជាប្រិយ​ភាព​​របស់​ខ្លួន​នោះ ញឹម ចាន់ថន ​ហាក់​កំពុង​ឈាន​ដល់​ចំណុច​ស្ងប់​ស្ងាត់​ផ្ទុយ​ពី​អ្វី​​ដែល​ធ្លាប់​រំពឹង​ នៅ​ពេល​​គ្មាន​ខាង​ទូរទស្សន៍ ឬ​ផលិត​កម្ម​ណា​មួយ ទាក់​ទង​ឲ្យ​ថត​ទាល់​តែ​សោះ រហូត​មក​ដល់​ពេល​នេះ។

តារា​ដែល​បាត់​បង់​​ឱកាស​កើប​ចំណូល​ពី​ផលិតកម្ម​នា​នា រូបនេះ ថ្លែង​ថា៖ �​ខ្ញុំ​អត់​មាន​អ្នក​ទាក់​ទង​ឲ្យ​ចេញ​ថត​ទេ​! ​ខ្ញុំ​ចាំ​តែ​មើល​ដែរ​ហ្នឹង តែ​វា​អត់​!�។

ញឹម ចាន់ថន ​អះ​អាង​ថា ក្រៅ​ពី​ភារៈ​ ​​ឡើង​ទៅ​កុម្ម៉ង់​សម្លៀក​​បំពាក់​នៅ​ប្រទេស​ជិត​ខាង​ពីរ​បី​ដង​ក្នុង​មួយ​ ខែ​ ដើម្បី​ផ្គត់ផ្គង់​នៅ​​ហាង យីហោ �​ចាន់​ថន សប� ​ដែល​កំពុង​ពាក់​ស្លាកថា �ហាង​សេង� នៅ​ម្ដុំ​រោង​កុន​លុច្ស​របស់​ខ្លួន​ នាង​មិន​សូវ​មាន​ភាព​មមា​ញឹក​អី​​មែន។

នាង​បញ្ជាក់​ថា សព្វ​ថ្ងៃ​បើ​កុំ​តែ​បាន​ចំណូល​ពី​ហាង​លក់​សម្លៀក​បំពាក់​ទប់​ខ្លាំង កុំ​អី​​មិន​អាច​ឲ្យ​នាង​រត់​រួច​នឹង​កម្មវិធី​តារា​សិល្បៈ ដែល​បន្ត​កន្ទុយ​គ្នា តាម​ហៅ​ដល់​ហាង ​មិន​លើក​ពេល​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​នោះ​ឡើយ​។

តារា​ ដែល​បណ្ដោយ​​ឲ្យ​ខ្លួន​​ក្លាយ​ជា​នារី​ឡើង​ទម្ងន់ ​រហូត​បាត់​បង់​​រាង​ស្វែល​ បាន​ថ្លែង​បែប​លេង​បន្លំ​មែន​ថា៖ �​​បាន​អី​ថែ​សម្រស់​ បើ​លុយ​រក​បាន​ កាត់​តែ​សម្លៀក​បំពាក់ សម្រាប់​ចូល​រួម​កម្មវិធី​តូច​ធំ​អត់​​ចង់​គ្រប់​ផង​ហ្នឹង ម្យ៉ាង​ខ្ញុំ​មិន​សូវ​មាន​ការងារ​សិល្បៈ ទើប​ចេះ​តែ​ខ្ជិល​!�។

ភាព​ស្ងប់​ស្ងាត់​របស់​នាង​នា​ពេល​នេះ ​ត្រូវ​បាន​គេ​អះ​អាងថា​ មាន​​ជាប់​ពាក់​ព័ន្ធ​​នឹង​ភាព​ក្រអឺត​ក្រទម ដែល​នាង​បដិសេធ​មិន​ទទួល​សម្ដែង​​ក្នុង​សាច់​រឿង​ខ្លះ​ដែល​ខ្លួន​​មិន​ពេញ​ ចិត្ត ​ពិសេស​ក្នុង​ពេល​​ចរចា​គ្នា​មិន​ត្រូវ​តម្លៃ​ខ្លួន។

ម្ចាស់​ផលិតកម្ម​មួយ​រូប​បាន​ប្រាប់​ �ភ្នំពេញ​ ប៉ុស្តិ៍​� ថា ​តាំង​ពី​នាង​ឡើង​កូដ​ ក្នុង​តំណែង​​ជា​តារា​ភាព​យន្ត​មក គឺ​នាង​មិន​ចេះ​តែ​ទទួល​ថត​ទេ ពោល​គឺ​​ប្រកាន់​តម្លៃ​ខ្ពស់ ហើយ​ក៏​ទាម​ទារ​​កុម្ម៉ង់​សាច់​រឿង​ខ្លះ ​សម្រាប់​តួ​របស់​នាង​ផង​ដែរ។

ញឹម ចាន់ថន ថ្លែង​ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ថា៖ �​មាន​អ្នក​ទាក់​ទង​ឲ្យ​ថត​អ៊ីចឹង​មែន តែ​ឲ្យ​ថោក​ៗ​ ហើយ​កុម្ម៉ង់​​អ៊ីចឹង​អ៊ីចុះ​ពេក ទើប​ខ្ញុំ​មិន​ទទួល។ ​​ម្យ៉ាង​ខ្ញុំ​ឥឡូវ​ខ្ជិល​ណាស់ បើ​ជ្រុល​​តែ​អត់​ឲ្យ​អត់​តែ​ម្ដង​ទៅ កុំ​ឲ្យ​វា​អន់​ពេក�។

នាង​បដិសេធ ចំពោះ​ការ​បំផ្លើស​ថា ខ្លួន​ទាម​ទារ​កុម្ម៉ង់​សាច់​រឿង​ និង​ប្រកាន់​យក​តែ​តំណែង​ជា​តួ​សំខាន់ ​ធ្វើ​ឲ្យ​​ខាង​ផលិតកម្ម​ឈឺ​ក្បាល បើ​ចង់​បាន​នាង​ជា​តួ​សម្ដែង។ ​ជា​មួយ​នឹង​ការ​ច្រាន​ចោល នាង​បញ្ជាក់​​យ៉ាង​ខ្លី​ថា ​សម្រាប់​នាង ​តួ​ណា​ក៏​នាង​ទទួល​ដែរ ឲ្យ​តែ​ត្រូវ​ថ្លៃ​គ្នា ប៉ុន្តែ​ចំពោះ​តម្លៃ​ខ្លួន​គឺ​មិន​ខុស​គ្នា​ទេ ទោះ​ឲ្យ​សម្ដែង​តួ​អ្វី​ក៏​ដោយ​។

តារា​ដែល​ប្រកាន់​ជំហរ​មិន​​ទម្លាក់​តម្លៃ​​ខ្លួន តាម​ការ​តថ្លៃ​ពី​ម្ចាស់​ផលិតកម្ម​ ដែល​បោះ​ទុន​កាក់​ល្អិត​នោះ ​ថ្លែង​ទាំង​អារម្មណ៍​សោកស្ដាយ​​ ចំពោះ​ភាព​ធ្លាក់​ចុះ​នៃ​សិល្បៈ​​ទី​ប្រាំ​ពីរ​​នោះ​​ថា ការ​ពិត​​រឿង​ខ្មែរ ​ដែល​​គេ​ហ៊ាន​ចំណាយ​ទុន​ធំ គឺ​មិន​ខ្វះ​អ្នក​ទស្សនា​ទេ ដូច​ជា​រឿង​ទុំ​ទាវ និង​នេសាទ​ក្រពើ​ជា​ដើម តែ​មក​ខាង​ផលិតករ​ ​ចង់​តែ​​ធ្វើ​នំ​ចាយ​ម្សៅ​ និង​គ្រឿង​តិច​ពេក​ទើប​ ​សិល្បៈ​​ងើប​ក្បាល​អត់​រួច។ ​​ម៉្យាង​វិញ​ទៀត​នាង​ក៏​បាន​បន្ទោស​ដល់​សកម្មភាព​លួច​ចម្លង​ខុស​ច្បាប់​ នោះ​ផង​ដែរ។

ញឹម ចាន់ថន ​រូប​នេះ ស្ដែង​ចេញ​នូវ​​អារម្មណ៍​សាំ​ភាព​ធ្លាក់​កូដ​​របស់​ខ្លួន​នោះ​ថា៖ �​យើង​ស្ងាត់​ប៉ុណ្ណឹង ខ្ញុំ​ថា​មិន​ប៉ុន្មាន​ទេ បើ​តួ​គេ​ផ្សេង​ខ្លះ​ រក​តែ​ភាព​យន្ត​ថត​អត់​បាន​ដែរ​ហ្នឹង!�៕

http://khmer.phnompenhpost.com/index...tyle&Itemid=79

Tags: