CamNews

ប្លែកៗ 

កាល​ពី​ឆ្នាំ​ ២០១០ បុរសម្នាក់​បាន​ប្រើ​ ១ម៉ឺន​ bitcoins ដើម្បី​ទិញ​ភីហ្សា​ចំនួន ២​ ប្រអប់​ ដែល​ឥលូវ

មិនគួរឲ្យជឿ ៖ កាល​ពី ខែ​ឧសភា ឆ្នាំ ២០១០ developer ម្នាក់​បាន​ទិញ​ភីហ្សា​ចំនួន​ ២​ ប្រអប់​ ដោយ​ប្រើ​​ bitcoin រហូត​ដល់​ ១​ម៉ឺន​កាក់។

សព្វថ្ងៃ bitcoin មួយ​មាន​តម្លៃ​ច្រើន​ជាង​ ១ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ធ្វើ​ឲ្យ​ ១ម៉ឺន​ bitcoins មាន​តម្លៃ​ប្រមាណ ១០០ លាន ដុល្លារ។ 

​រូបិយវត្ថុឌីជីថល បាន​បង្កើត​ឡើង​យូរ​ណាស់​មក​ហើយ តាំ​ង​ពី​ឆ្នាំ ២០១០។​ ​លោក  Laszlo Hanyecz ដែល​បាន​ទិញ​ Papa John's ភីហ្សា ចំនួន​ ២ ប្រអប់​ បាន​និយាយថា៖ « កាល​ពី​ពេល​នោះ bitcoin មិន​សូវ​មាន​តម្លៃ​ប៉ុន្មាន​ទេ ដូច្នេះ​ការ​ប្តូរ​វា​ ជាមួយ ភីហ្សា ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ គ្មាន​នរណា​ម្នាក់​ដឹង​ថា វា​នឹង​មាន​តម្លៃ​ខ្ពស់​នោះ​ទេ។»

កាល​ពី​ឆ្នាំ ២០១០ ​ bitcoin ចំនួន ១ម៉ឺន មាន​តម្លៃ​ប្រមាណ ៤០ ដុល្លារ​តែ​ប៉ុណ្ណោះ ៕



ប្រភព៖ businessinsider


Tags: Strange news Chinese