CamNews

តារា 

Oh Gun Woo​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរ


Oh Gun Woo​តារា ​សម្ដែង​ប្រុស​វ័យ​៣០​ឆ្នាំ​របស់​កូរ៉េ​ បាន​ទទួល​មរណភាព​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ទី​១៣​ ខែ​មករា​ឆ្នាំ​២០១១។

នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​ឆ្នាំ​២០១១ Oh Gun Woo​កំពុង​នៅ​ក្នុង​ទីក្រុង Daegu​ដែល​ជា​កន្លែង​តារា​រូប​នេះ​បាត់បង់​ជីវិត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។​ សាកសព​របស់​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​សុខភាព Seoul Asan​នៅ​ពេល​រសៀល។

អ្នក​តំណាង​មួយ​រូប​បាន​ឱ្យ​ដឹង​ថា​សោកនាដកម្ម​នេះ​ប៉ះពាល់​ដល់​គ្រួសារ Oh Gun Woo​យ៉ាង​ខ្លាំង​ហើយ​ពួកគេ​នឹង​ធ្វើ​បុណ្យ​សព​ដោយ​ស្ងៀមស្ងាត់​នៅ​ថ្ងៃ​ទី​១៥​ស្អែក​នេះ។

Oh Gun Woo​ចាប់​ផ្ដើម​សម្ដែង​រឿង​ដំបូង �Love�s Scent�​ក្នុង​ឆ្នាំ​២០០៣​ហើយ​ក្រោយ​មក​មាន​វត្តមាន​ក្នុង​រឿង �Shin Don�,​ �Empress Chun Chu�,​និង �My Tutor Friend�។

http://news.sabay.com.kh/articles/60809

Tags: