CamNews

រថយន្ត 

W Motors បង្ហាញវត្ដមានជំនាន់ថ្មី ម៉ូដែល Fenyr 2016 ពិតជាទំនើបមែន

យានយន្ដ៖ បើបង្ហាញត្រឹមតែឈ្មោះ ទំនងជាមិនសូវចាប់អារម្មណ៍នោះទេចំពោះតួអង្គដ៏ទំនើបលំដាប់ថ្នាក់ពិភពលោក នៃរថយន្ដម៉ូត របស់ក្រុមហ៊ុន W Motors ប៉ុន្ដែបើបង្ហាញពីរូបរាងវិញ អាចនឹងមានការចាប់អារម្មណ៍ច្រើនជាង បើតាមការសន្និដ្ឋាន។ 

ក្រុមហ៊ុនផលិតរថយន្ដរបស់អារ៉ាប់ឈ្មោះ W Motors បានបង្ហាញពីស្នាដៃនៃការច្នៃម៉ូត រថយន្ដម៉ូដែល Fenyr Super Sport ដែលមានជារូប​រាងជារថយន្ដ​​ស្ព៉ត បើប្រៀបធៀបទៅមិនចាញ់ នឹងក្រុមហ៊ុនល្បីៗលើពិភពលោកនោះឡើយ។ សមាភាពរថយន្ដ​ក្រោយពីសម្រេចបានគម្រោងមួយនេះ មិនខុសអីនឹងរូបរាង ម៉ូដែល ជំនាន់មុននោះទេ ដែលត្រូវបានថតសម្ដែងក្នុងរឿង ហូលីវូតល្បីល្បាញកាលពីប៉ុន្មានខែកន្លងទៅគឺ ម៉ូដែល​ Lykan Hypersport ក្នុងរឿង Fast & Furious 7 ។ 

សម្រាប់សមាសភាពម៉ាស៊ីន របស់យានយន្ដ ត្រូវបានក្រុមហ៊ុនអះអាងថា ប្រើកម្លាំង ៦ម៉ាស៊ីន ខ្នាតរង្វាស់ ៤.០ liter ដែលអាចមានលទ្ធភាពបង្កើនថាមពល ៩០០ សេះ នឹងបញ្ជាល្បឿនលឿនបំផុត គឺ៤០០ គ.ម/ម៉។ ចំពោះតម្លៃវិញគឺ ៣.៤ លានដុល្លារ ។ ទស្សនារូបភាពខាងក្រោម ៖ 

 ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop


Tags: vehicle 2016 Fenyr