CamNews

ទេសចរណ៍ 

សណ្ឋាគារអវកាសរបស់ក្រុមហ៊ុនរុស្ស៊ី

រូបភាពនៃគម្រោងរបស់សណ្ឋគារអវកាសរបស់ក្រុមហ៊ុនរុស្ស៊ីឈ្មោះថា Orbital
Technologies ដែលមានទីតាំងនៅទីក្រុង មូស្គូ ត្រូវបានគេបញ្ចេញឲ្យឃើញលើ
គេហរទំព័រសារព័ត៍មានបរទេស។



តាមការលើកឡើងជាជំហានដំបូង អ្នកដែលចង់ធ្វើការស្នាក់នៅ នៅសណ្ឋាគារនេះ
នឹងត្រូវបង់ចំនួន ៤១០,៦០០ដុល្លាអេមេរិក ( ២៥០,០០០ ផោន) ចំពោះការធ្វើដំណើរពី
ផែនដីទៅកាន់សណ្ឋាគារ និង ត្រូវបង់ចំនួន ប្រហែល ១៦៤,២៤០ ដុល្លាអាមេរិក
(១០,០០០០ផោន) ទៀតសម្រាប់ការស្នាក់នៅ ៥ ថ្ងៃ ៥ យប់។

រហូតដល់ពេលនេះ មានមនុស្សប្រមាណ ៥០០ នាក់បានទៅកាន់ទីអវកាស ដែលអ្នក
ទាំងនោះជាមហាសេដ្ឋី និង ជាអវកាសយាន្តនិក ហើយពូកគេ សុទ្ធតែទទូលបានការហ្វឹក
ហាត់ត្រឹមត្រូវ។

លោក Sergei Kostenko នាយកប្រតិបត្តិនៃ ក្រុមហ៊ុនរុស្ស៊ីនេះបានបញ្ជាក់ថា សណ្ឋគារអវកាសនេះនឹងប្រកបដោយផាសុកភាព ប្រសើរជាង អវកាសយានដ្ឋាន
អន្ដជាតិ (International Space Station)។ ភ្ញៀវទាំងឡាយនឹងអាចមើលទេសភាព
ពីកែវយឺតទៅទីអវកាសតាមបង្អួច។ រីឯបន្ទប់របស់វាអាចផ្ទុកភ្ញៀវ ៧ នាក់។

សណ្ឋាគារអវកាសនេះត្រូវបានគេដាក់ឈ្មោះថា យានដ្ឋានអវកាសពាណិជកម្ម
(CommercialSpace Station) ឬ ហៅកាត់ថា CSS ដែលត្រូវបានគេចតនៅចម្ងាយ
ប្រហែល ៣៤៩ គីឡូម៉ែត្រពីផែនដី៕








(MAIL ONLINE)
ដោយៈសំអាត

Tags: