ហេតុការណ៏មួយបានកើតឡើង វេលាម៉ោង ៥និង ៣០នាទីល្ងាច ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ បង្កធ្វើឲ្យប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ កំបូល មានការតក់ស្លុត និងបាននាំគ្នារត់ចែកជើងព្រាត ព្រោះតែខ្យល់ខ្លាំង និងមានភ្លៀងធ្លាក់មួយមេយ៉ាងធំផងដែរ ហើយក៏បានបណ្តាលឲ្យដំបូលនៅទីតាំងមួយកន្លែងបានធ្លាក់ចុះមកឡើងខ្ទេចខ្ទីរអស់តែម្ដង។
យ៉ាងណាមិញ ទាក់ទងចំពោះករណីខាងលើនេះ ត្រូវបានម្ចាស់គណនី ហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Sorn Kim Sing ដែលជាអ្នកបង្ហោះវីដេអូ ដោយបង្ហាញពីទិដ្ឋភាពដ៏តក់ស្លុតនេះ ក៏បានភ្ជាប់សារមួយឃ្លាថា៖”សំណាងណាស់ខ្ញុំរត់រួច ខ្ទេចអស់ហើយកន្លែងធ្វើការខ្ញុំ ០៤.០៦.១៩ ម៉ោង ៥:៣០ល្ងាច ទីតាំង ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”។
ភ្លាមៗនោះផងដែរ បន្ទាប់ពីបានឃើញការបង្ហោះរបស់ ម្ចាស់គណនី ហ្វេសប៊ុកខាងលើរួចមក ស្រាប់តែមានបុរសម្នាក់ បានចូលទៅខមិន ដើម្បីសួរបញ្ជាក់ពីទីតាំងកន្លែងកើតហេតុ ដោយកើតលើកឡើងថា៖”កើតនៅណាប្រូ” ជាមួយគ្នានោះដែរ ម្ចាស់គណនីខាងលើក៏បានឆ្លើយតបទៅវិញថា៖”ផ្សរកំបូលប្រូ”៕