CamNews

ទេសចរណ៍ 

ស្រែអំបិល Salar de Uyuni នៅ ប្រទេស Bolivia

Salar de Uyuni គឺជាតំបន់មួយនៃប្រទេស Bolivia ដែលបានទាក់ទាញភ្ញៀវទេសចរណ៍
ជាច្រើន ទៅទស្សនា ស្រែ អំបិលដែលធំជាងគេក្នុងលោក។ ស្រែអំបិល Salar de Uyuni នេះក្របដណ្ដប់លើផ្ទៃដី ១០, ៦៨២ គីឡូម៉ែត្រ ការេ និង មានរយៈកំពស់៣,៦៥៧ ម៉ែត្រ
ពីផ្ទៃសមុទ្រ។

ក្រៅពី ស្រែអំបិលដ៍ធំជាងគេក្នុងពិភពលោក តំបន់ Salar de Uyuni ក៍ជាកន្លែងដែល
សំបូរទៅដោយរ៉ែសំណជាងគេក្នុងពិភពលោក ផងដែរ ដែលត្រូវបានគេយកទៅប្រើ
ប្រាស់ក្នុងការផលិតអាគុយ។

ចំពោះការស្នាក់នៅ ភ្ញៀវទេសចរណ៍ ចំណាយត្រឹមតែ ១៥ ដុល្លាអាមេរិក សម្រាប់ការ
ស្នាក់នៅជាមួយប្រជាជន ក៍ប៉ុន្តែបន្ទប់ទាំងនោះពុំមានប្រព័ន្ធ ទឹក និង អគ្គិសនីទេ។

ប្រទេស Bolivia ស្ថិតនៅភាគកណ្តាលនៃទ្វីបអាមេរិកខាងត្បូង។













(wikipedia/photos:mailonline)
ដោយៈសំអាត
លោកអ្នកអាចទិញ សម្ភារៈប្រើប្រាស់នានា សម្រាប់ដំណើរការកំសាន្ត នៅ KBAY

Tags: