CamNews

ទេសចរណ៍ 

ទស្សនាវាលស្រែជាថ្នាក់ៗនៅប្រទេសហ្វីលីពីន

នៅអឺរ៉ុបគេសង្កេតឃើញមានវាលស្រែចំការស្រស់ស្អាតជាច្រើន ប៉ុន្តែពុំមានកន្លែងណាមួយ
ដែលអស្ចារ្យនិងស្រស់ស្អាតដូចវាលស្រែជាថ្នាក់ៗដូចនៅ Banaue ក្នុងប្រទេសហ្វីលីពីន
ឡើយ ។

វាលស្រែជាថ្នាក់ៗនៅ Banaue ក្នុងប្រទេស ហ្វីលីពីន ជាធម្មតាតែងតែត្រូវបានគេហៅថាជា
"សម្បត្តិបេតិកភណ្ឌទី៨" របស់ពិភពលោក ក៏ព្រោះតែទំហំនិងកំពស់របស់វា ។ វាលស្រែនេះ
មានកំពស់១,៥០០ ម៉ែត្រប្រៀបធៀបជាមួយកំពស់ទឹកសមុទ្រ និងមានទំហំ ១០,៣៦០ គីឡូ
ម៉ែត្រការ៉េ ។ ក្រៅពីវាលស្រែជាថ្នាក់ៗនៅ Banaue នៅក្បែរនោះក៏មានវាលស្រែជាថ្នាក់ៗ
ចំនួន ៤ ផ្សេងៗគ្នាទៀតផងដែរដូចជានៅ Ifugao គឺវាលស្រែ Batad ,Mayogao, Hapao និង
Kiangan ។

ប្រពៃណីនិងទំនៀមទំលាប់ធ្វើស្រែជាថ្នាក់ៗនេះត្រូវបានកុលសម្ព័ន្ធ Ifugao បង្កើតឡើងតាំង
តែពី ២,០០០ -៣,០០០ ឆ្នាំមុនមកម៉េ្លះនៅតាមតំបន់ភ្នំដើម្បីដាំស្រូវ ។ ក្រៅពីជាវាលស្រែ
សំរាប់បង្កបង្កើនផលកសិកម្មរបស់ប្រជាជន Ifugao ទីកន្លែងទាំងនោះក៏ត្រូវបានគេចាត់ទុក
ថាជាតំបន់ស្នាដៃស្ថាបនាដ៏អស្ចារ្យបំផុតរបស់មនុស្សជាតិផងដែរ ដែលជាស្នាដៃដ៏អស្ចារ្យ
ដែលកន្លែងផ្សេងពុំមានឡើយ ។

វាលស្រែទាំងនោះគឺបង្កើតឡើងដោយស្នាដៃផ្ទាល់របស់ប្រជាជន Ifugao ដោយពុំមានប្រើ
ប្រាស់ឧបករណ៍គ្រឿងចក្រអ្វីឡើយ ។តំបន់ទាំងនោះមានទីតាំងស្ថិតនៅភាគខាងជើងឆៀង
ខាងកើត Cagayan និងភាគខាងត្បូង Quezon ក្នុងប្រទេសហ្វីលីពីន ។

វាលស្រូវទាំងនោះមានប្រព័ន្ធទឹកស្រោចស្រពតាមបែបបុរាណមួយដែលបង្កើតឡើងដោយ
ជ្រោះទឹកធ្លាក់ជាច្រើនពីតំបន់ព្រៃត្រូពិច ។ ប៉ុន្តែការផ្លាស់ប្តូរអាកាសធាតុ ក្នុងនោះការរញ្ជួយ
ដីបានបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធទឹកស្រោចស្រព និងបង្កអោយមានការច្រោះ
ដីជាហេតុធ្វើអោយមានផលវិបាកសំរាប់ការបង្កបង្កើនផលរបស់ប្រជាជន Ifugao ។

ការធ្វើដំណើរទេសចរណ៍ទៅកាន់ Banaue ជាធម្មតាត្រូវបានចេញដំណើរពីទីក្រុង Manila ។
ភ្ញៀវទាំងឡាយអាចធ្វើដំណើរតាមរថយន្តក្រុងដោយចំណាយពេលអស់ប្រមាណជា ១១
ម៉ោង ។ ទៅដល់ទីនោះភ្ញៀវទេសចរណ៍ទាំងឡាយនឹងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត
នៃភូមិ Batad និង Bangaan ផងដែរ ជាពិសេសគឺភូមិ Batad ដែលជាភូមិដ៏ស្រស់ស្អាតស្ថិត
នៅកណ្តាលតំបន់វាលស្រែតែម្តង និងតំបន់ផ្សេងៗទៀតដែលសុទ្ធសឹងតែជាប្រពៃណី
វប្បធម៌របស់ប្រជាជន Ifugao ។


(ពី Zing)
រដ្ឋា

Tags: