CamNews

ទេសចរណ៍ 

ទស្សនាចរណ៍ជុំវិញពិភពលោកតាមរយៈភាពយន្តរឿង Cars 2

Cars 2 គឺជាខ្សែភាពយន្តថ្មីមួយ ដែលមិនត្រឹមតែទទួលបានការទាក់ទាញអ្នកទស្សនាជា
កុមារៗប៉ុណ្ណោះទេ ថែមទាំងទាក់ទាញបាននូវអ្នកទស្សនាគ្រប់ស្រទាប់វ័យ និងគ្រប់ភេទ
ដោយសារតែសាច់រឿងបានបង្ហាញនូវទេសភាពដ៏ស្រស់ស្អាតនៅជុំវិញពិភពលោក ដែល
ក្នុងនោះរួមមានប្រទេស អង់គ្លេស បារាំង អ៊ីតាលី ជប៉ុន ...ជាដើម ។ បើទោះបីជាគ្មាន
ប្រាក់ដើម្បីទៅកាន់តំបន់ទាំងនោះផ្ទាល់ តែតាមរយៈខ្សែភាពយន្តមួយនេះ ក៏អាចធ្វើអោយ
ដឹងខ្លះៗអំពីស្ថានភាពនិងទិដ្ឋភាពដ៏ស្រស់ស្អាតរបស់តំបន់ទាំងនោះបានខ្លះៗផងដែរ ។
ដូច្នេះសូមប្រិយមិត្តរីករាយជាមួយកំលោះរថយន្ត McQueen ថាតើទិដ្ឋភាពទាំងនោះស្រស់
ស្អាតយ៉ាងណាខ្លះដូចតទៅ ៖

Poster របស់ Cars 2 គឹរំលេចដោយទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រទេសទាំងបួនរួមមាន បារាំង
អ៊ីតាលី អងគ្លេស ជប៉ុន ។
១.ប្រទេស អ៊ីតាលី

កំលោះរថយន្ត Mater បានហោះរំលងទីក្រុងតាមមាត់សមុទ្រ Porto Corsa ។ ដែលមនុស្ស
ជាច្រើនបាននិយាយថាគឺជាទីក្រុងគំរូដើមនៃទីប្រជុំជន Corsica ក្នុងប្រទេស អ៊ីតាលី ។

McQueen នៅឯកំពង់ផែនៅ Porto Corsa

អាគារ Pisa ស្ថិតនៅកណ្តាលនៃអាគារដែលមានដំបូលជាដោម(កំពូលមូលៗ) និងមាន
ស្ថាបត្យកម្មតាមបែបអ៊ីតាលី ។

ទីលានលេងកីឡា La Ma នៅទីក្រុង រ៉ូម ក៏មាននៅក្នុងខ្សែភាពយន្តផងដែរ ។

Corsica ស្ថិតនៅតំបន់ឆ្នេរសមុទ្រ មេឌីទែរ៉ាណេ ។ ទីប្រជុំជននេះស្ថិតនៅចន្លោះប្រទេស
បារាំង និងប្រទេស អ៊ីតាលី ។

កំពង់ផែសមុទ្រស្ថិតនៅ Corsica ។
២.ទីក្រុង London

រថយន្តជាច្រើនកំពុងតែនៅលើដងវិថីក្នុងទីក្រុង London ប្រទេសអង់គ្លេស

នាឡិកា Big Ben និងកង់វិល London Eye

ស្ពានដ៏ល្បីឈ្មោះនៅក្នុងទីក្រុង London

វិមាន Buckingham ក៏មានវត្តមាននៅក្នុង Cars 2 ផងដែរ ។
៣.ទីក្រុងប៉ារីសប្រទេសបារាំង




ទីក្រុងប៉ារីសពេលរាត្រី ។
៤.ទីក្រុងតូក្យូក្នុងប្រទេសជប៉ុន

អាគារខ្ពស់ៗនៅក្នុងទីក្រុងតូក្យូ នាពេលរាត្រី



ពេលរាត្រីនៅតាមដងផ្លូវក្នុងទីក្រុង តូក្យូ ឃើញមានពន្លឺភ្លើងចំរុះពណ៌ជាច្រើន ជាពិសេស
គឺភ្នើងដែលចាំងចេញពីផ្លាកសញ្ញាផ្សាយពាណិជ្ជកម្ម ៕
ពី (Pixar និង Travel Planet)
រដ្ឋា

Tags: