នៅពេលដែលការធ្វើដំណើរកំសាន្តតាមតំបន់នានានៅលើផែនដីក្លាយជាការធុញទ្រាន់
សំរាប់អ្នកទេសចរណ៍ទាំងឡាយ នោះលំហអាកាសគីជាកន្លែងដ៏សាកសមបំផុត និងមាន
កន្លែងជាច្រើនដ៏គួរអោយទាក់ទាញផងដែរ ។ ថ្មីៗនេះក្រុមហ៊ុន Bloon បានធ្វើការប្រកាស
នូវគំរោងថ្មីមួយស្តីអំពីការនាំភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តនៅក្នុងលំហអាកាសដោយ
ធ្វើដំណើរតាមរយៈបាល់ឡុងហោះ ។
ជាក់ស្តែងគេសង្កេតឃើញមានក្រុមហ៊ុនជាច្រើនបានធ្វើវិនិយោគចំពោះវិស័យទេសចរណ៍
នៅក្នុងលំហអាកាសនេះ ក្នុងនោះក្រុមហ៊ុន Bloon ក៏បានធ្វើការបង្ហាញអោយដឹងផងដែរ
នូវសេវាកម្មរបស់ខ្លួនជូនដល់អ្នកទេសចរណ៍ទាំងឡាយដែលជាសេវាកម្មមួយគ្មានពីរដើម្បី
បំពេញតំរូវការរបស់អ្នកធ្វើដំណើរ ។ សេវាកម្មក្រុមហ៊ុននឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន
សំរាប់ទេសចរណ៍ រីឯតំលៃក៏ទាបជាងគូរប្រកួតរបស់ខ្លួនគឺ Virgin Galactic ។
ដើម្បីទទួលបានការធ្វើដំណើរមួយដ៏អស្ចារ្យតាមរយៈ Bloon នេះ ទេសចរណ៍ទាំងឡាយនឹង
ត្រូវចំណាយប្រាក់ប្រមាណជា ១៥៦,០០០ដុល្លាអាមេរិច ។ ការធ្វើដំណើរត្រូវហោះលើរយៈ
កំពស់ ៣៦គីឡូម៉ែត្រនៅក្នុងលំហ និងក្នុងរយៈពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ។ ពេលវេលា
២ម៉ោងប្រហែលជាតិចតួចក៏ពិតមែនតែការទទួលបានមកវិញសំរាប់ភ្ញៀវគឺជាដំណើរកំសាន្ត
មួយដ៏អស្ចារ្យនិងមិនអាចបំភ្លេចបានឡើយ ។
បាល់ឡុងហោះរបស់ Bloon ចែកចេញជាបួនផ្នែករួមមាន៖ ប្រព័ន្ធបញ្ជារ ប្រព័ន្ធតភ្ជាប់
កាប៊ីន និង ប្រព័ន្ធបញ្ជារសំរាប់ចុះចត ។ ក្តោងគឺជាផ្នែកមួយដែលនៅលើគេ និងត្រូវផ្ទុក
ទៅដោយ helium ដែលអាចជួយអោយបាល់ឡុងធ្វើដំណើរក្នុងលក្ខណៈមួយដ៏ងាយស្រួល
បំផុត ។ វត្ថុធាតុដើមដែលផលិតជាក្តោងគឺធានាបាននូវគុណភាពខ្ពស់មិនជះឥទ្ធិពលដោយ
បរិយាកាសខាងក្រៅឡើយ ។ ផ្នែកសំរាប់ធ្វើការតភា្ជប់ក្តោងទៅនឹងកាប៊ីនធ្វើឡើងតាមរយៈ
ប្រព័ន្ធបច្ចេកវិទ្យាជឿនលឿនបំផុត ។ វាធ្វើចលនាប្រៀបបាននឹងប្រព័ន្ធគ្រប់គ្រងរបស់
រថភ្លើង មានលទ្ធភាពអាចធ្វើដំណើរបាននៅក្នុងបរិយាកាសប្រែប្រួលខុសធម្មតា ។ កាប៊ីន
អាចផ្ទុកបានមនុស្សចំនួន ៦នាក់ ក្នុងនោះ ៤នាក់ជាភ្ញៀវនិង ២នាក់ជាអ្នកបើកបរ ។
បាល់ឡុងហោះនេះបំពាក់ដោយកញ្ចក់មានសភាពថ្លាឆ្លុះដែលអាចអោយអ្នកដំណើរទាំង
ឡាយគយគន់ទេសភាពនៃលំហអាកាសបានយ៉ាងងាយស្រួល ។ ចំណែកប្រព័ន្ធបញ្ជារ
សំរាប់ធ្វើការចុះចតគឺជួយអោយបាល់ឡុងធ្វើការចុះចតបានដោយសុវត្ថិភាពបំផុត ៕
ពី (BornRich & vnexpress)
រដ្ឋា