បុរសជនជាតិអង់គ្លេស ៣ នាក់បានសម្រេចចិត្តរៀចំធ្វើដំណើរចំងាយ ជុំវិញពិភពលោក
ចម្ងាយ ៥២,០០០ ដោយចាប់ផ្ដើមចេញពី ទីក្រុងឡុង ប្រទេសអង់គ្លេស និង បញ្ចប់នៅទីក្រុង
ស៊ីដនី ប្រទេសអូស្ត្រាលី។ ក្នុងការធ្វើដំណើរពួកគេបានប្រើប្រាស់រថយន្តរត់ តាកស៊ី ចាស់មួយដែលផលិតនៅឆ្នាំ ១៩៩៤។
ជាងកំពុងជួសជុល និង កែរថយន្តដែលនឹងត្រូវធ្វើដំណើរចម្ងាយ ៥២,០០០ គីឡូម៉ែត្រ
បុរសផ្សងព្រេងទាំង ៣ នាក់រួមមាន លោក ផូល អាឆឺ( Paul Archer) និង លោក លែត ផឺណែល (Leith Purnell) ដែលមាន អាយុ ២៣ដូចគ្នា និង លោក ចននូ អែលលីសុន(Johno Ellison) មានអាយុ ២៧ ឆ្នាំ។
គិតទាំងពីពេលចេញដំណើរហូតដល់ពេលនេះ ពួកគេទាំងបី នាក់បានធ្វើដំណើរចម្ងាយ
២៧,៥០០ គីឡូម៉ែត្រ ហើយ ដោយបានឆ្លងកាតប្រទេស បារាំង ហ្វាំងឡង់ ហ៊្សចជៀ អ៊ីតាលី
ទួគី និង ឥណ្ឌា។ បច្ចុប្បន្ន ពួកគេកំពុងស្នាក់នៅប្រទេស ឥណ្ឌា។
រូបថតនេះថតនៅពេលដែលពួកគេបានទៅដល់ប្រទេសបារាំង
រូបថតនេះថតនៅពេលដែលពួកគេបានទៅដល់ប្រទេសអ៊ីតាលី
រថយន្តត្រូវបានជាប់គាំងក្នុងព្រិលនាប្រទេស ហ្វាំងឡង់
មុនពេលទៅដល់ប្រទេស ឥណ្ឌា អ្នកផ្សងព្រេងទាំងបី នាក់នេះបានជួបនឹងឩបសគ្គជាច្រើន
ដូចជា រងការតាមចាប់របស់ពួកឧទ្ទាម តាលីបង់ នៅប្រទេស អាហ្គានីស្ថាន និង រង់ការចោទ
សួរពីភ្នាក់ងារស៊ើបអង្គេតប្រទេសអ៊ីរ៉ង់។ ប្រសិនបើពួកគេត្រូវបានសង្ស័យពីបទចារកម្មនោះ ការធ្វើដំណើរបស់ពួកគេនឹងត្រូវបញ្ឍប់។
រូបថតត្រូវបានថតនៅពេលដែលពួកគេបានទៅដល់ប្រទេសរ៉ុស្ស៊ី
រូបថតរថយន្តជិះកាត់ហ្វូងចៀម នៅតំបន់ ភ្នំ អាមានៀន នាប្រទេសហ៊្សចជៀ
រូបថតត្រូវបានថតនៅ ប្រទេសហ៊្សចជៀ
លោក ផូល អាឆឺ លោក លែត ផឺណែល លោក ចននូ អែលលីសុន នៅប្រទេសទួគី
អ្នកផ្សងព្រេងទាំងបីនាក់ថតរូបនៅព្រំដែនអ៊ីរ៉ាក់ ជាមួយទាហានយាមព្រំដែនអ៊ីរ៉ាក់
រូបថតត្រូវបានថតនៅពេលដែលពួកគេបានទៅដល់ព្រំប្រទល់ប្រទេស ប៉ាគីស្ថាន
ថតរូបជាមួយប៉ូលីសឥណ្ឌា
ការធ្វើដំណើរនេះត្រូវបានមិត្តភក្ដទាំងបី នោះប៉ាន់ស្មានថា ត្រូវចំណាយអស់ ១១,៥០០០ ដុល្លាអាមេរិក ក្នុងម្នាក់ ហើយពួកគេសង្ឍឹមថា នឹង រៃអង្គាសប្រាក់បានប្រមាណ ៥០,០០០ ដុល្លាអាមេរិក សម្រាប់បរិច្ចាក ឲ្យអង្កការកាកបាទក្រហម៕
រូបថតនេះថតនៅពេលដែលពួកគេបានទៅដល់ប្រទេសឥណ្ឌា
(dailymail)ដោយៈសំអាត