CamNews

កីឡាអន្តរជាតិ 

ក្លឹប Swansea បណ្តេញគ្រូបង្វឹក​ Bradley ចេញពីតំណែង​ បន្ទាប់ពីដឹកនាំ​បានត្រឹមតែ ៨៥ថ្ងៃ​ប៉ុណ្ណោះ

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់អាជីពហ្វូងក្ងាន Swansea City បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកជនជាតិអាមេរិក Bob Bradley ហើយ បន្ទាប់ពីដឹកនាំក្រុមទើបតែបានតែរយៈពេល ៨៥ថ្ងៃប៉ុណ្ណោះលេងក្នុង Premier League ធ្លាក់ ដល់បាតតារាងក្នុងរដូវកាលថ្មីឆ្នាំ២០១៦-២០១៧។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងនៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូឆ្នាំ២០១៦នេះថាការបរាជ័យក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើងរបស់ក្រុមភ្ញៀវញញួរធំ West Ham United ៤-១ កាលពីរាត្រីថ្ងៃចន្ទ ទី២៦ ខែធ្នូដើមសប្តាហ៍នេះ ជាពេលដែលធ្វើឲ្យលោក Bradley បាត់បង់តំណែង ក្នុងការដឹកនាំដ៏អន់បំផុតចាញ់ ៧ប្រកួត ក្នុងចំណោម១១ប្រកួតចុងក្រោយនេះ ទើបរកបាន១២ពិន្ទុនៅឡើយ ក្នុងនាមជាគ្របង្វឹកអាមេរិកលើកទី១ ដែលបាន ដឹកនាំក្លឹបលេងនៅក្របខណ្ឌកំពូល Premier League របស់អង់គ្លេស។

Bradley ជាគ្រូបង្វឹកមួយរូបដែលពោរពេញទៅដោយបទពិសោធន៍ដែលធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាមេរិក អេហ្ស៊ីប និងក្លឹបអាជីព Stabaek របស់ប្រទេសន័រវ៉េ និងក្លឹបអាជីព Le Havre លេងក្នុងក្របខណ្ឌទី២ របស់បារាំង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Swansea