CamNews

ទេសចរណ៍ 

ឆ្នេរសមុទ្រដ៏កំរមានជាមួយឆ្នេរខ្សាច់ពណ៌បៃតង

Papakolea គឺជាតំបន់ឆ្នេរដ៏អស្ចារ្យនិងកំរមានបំផុតនៅលើពិភពលោក ជាមួយឆ្នេរខ្សាច់
មានពណ៌បៃតងស្រស់ រឺអាចហៅម្យ៉ាងទៀតថាឆ្នេរខ្សាច់បៃតង ។

Papakolea មានទីតាំងស្ថិតនៅតំបន់នៃឈូងសមុទ្រមួយក្នុងសង្កាត់ Kau នៃ កោះ ហាវ៉ៃ
និងជាតំបន់ឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរទាំងពីរ ដែលមានវាលខ្សាច់ពណ៌បៃតងស្រស់
របស់ប្រទេស អាមេរិក ។ ដែលតំបន់ឆ្នេរផ្សេងមួយទៀតនោះគឺមានទីតាំងស្ថិតនៅតំបន់
កោះ Guam ។

អាថ៌កំបាំងរបស់វាលខ្សាច់មានពណ៌ចំឡែកនិងអស្ចារ្យនេះត្រូវបានគេប្រទះឃើញនៅក្នុង
កំទេចផេះរបស់ភ្នំភ្លើងដែលនៅជុំវិញតំបន់ឆ្នេរនោះ ។ កំទេចផេះទាំងនោះត្រូវបានគេដឹង
ថាមានប្រភពតាំងតែពី ៤៩,០០០ ឆ្នាំ មុនមកម្ល៉េះ នៃភ្នំភ្លើងធំបំផុតក្នុងពិភពលោក ឈ្មោះ
Mauna Loa ។

នៅទីចុងក្រោយនៃការផ្ទុះឡើងរបស់ភ្នំភ្លើងនេះ កំទេចផេះមួយផ្នែកបានបន្សល់ទុកនៅលើ
តំបន់ឆ្នេរបច្ចុប្បន្ន និងមួយផ្នែកទៀតត្រូវបានហូរចូលទៅក្នុងសមុទ្រ ។ សារធាតុបៃតង​ នៃ
វាលខ្សាច់នេះមានឈ្មោះថា Olivin ដែលវាត្រូវបានគេចាត់ទុកថាជាពេជ្រនៃកោះហាវ៉ៃ ។



(ពី Bee & Environmental graffiti)
រដ្ឋា

Tags: