CamNews

សម្រស់ 

តោះ ទៅចូលរួមកម្មវិធី Spring Open House ដើម្បីទទួលការប្រឹក្សាបញ្ហាស្បែកដោយឥតគិតថ្លៃ!

ស្បែក មានសុខភាពល្អ គឺជាសេចក្ដីប្រាថ្នារបស់បុរសស្រ្ដីគ្រប់រូប ពីព្រោះវាធ្វើឱ្យបុរសស្រ្ដី ស្រស់ស្អាត និងទាក់ទាញ ជាពិសេសវាធ្វើឱ្យជីវិតរស់នៅ កាន់តែមានភាពស្រស់ស្រាយ។ ដើម្បីឱ្យលោកអ្នក អាចដឹងពីស្ថានភាពពិតប្រាកដនៃសុខភាពស្បែក ដើម្បីធ្វើការព្យាបាលទទួលបានប្រសិទ្ធភាពខ្ពស់ ហ្វេសឡាញខេមបូឌា នឹងរៀបចំកម្មវិធីប្រឹក្សាមួយ ដែលមានឈ្មោះថា Spring Open House។

នៅក្នុងកម្មវិធី Spring Open House លោកអ្នក នឹងបានជួបប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺសើស្បែក ព្រមទាំងទទួលបានការណែនាំពីវិធីថែរក្សាស្បែកដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ កម្មវិធីនេះ នឹងផ្ដល់ជូនលោកអ្នក នូវអត្ថប្រយោជន៍មួយចំនួនទៀតដូចជា៖ ការបញ្ចុះតម្លៃលើផលិតផលថែរក្សាស្បែក និងសេវាកម្មព្យាបាលស្បែក ឱកាសឈ្នះរង្វាន់(Vouchers) និងផ្ដល់ជូនអាហារសម្រន់ និងភេសជ្ជៈដោយឥតគិតថ្លៃ  


សូមអញ្ជើញចូលរួមកម្មវិធីនេះ ឱ្យបានរួសរាន់ ពីព្រោះចំនួនអ្នកចូលរួមមានកំណត់។ កម្មវិធីនេះ នឹងប្រព្រឹត្ដធ្វើឡើងនៅ ថ្ងៃអាទិត្យ ទី២០ ខែឧសភា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៦ល្ងាច នៅគ្លីនិកថែរក្សាស្បែកហ្វេសឡាញ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៧០ ផ្លូវ ៥១(ប៉ាស្ទ័រ) សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ

សូមធ្វើការចុះឈ្មោះតាមរយៈលីងនេះ៖ https://goo.gl/rqx7wx ឬទំនាក់ទំនងចុះឈ្មោះតាមរយៈទូរស័ព្ទលេខ៖ 012 33 66 41(ខ្មែរ), 015 234 589 ៕

ដោយ ៖ សារ៉ាត


Tags: Faceline Cambodia