CamNews

ទេសចរណ៍ 

ទស្សនាផ្កា Nemophila នៅក្នុងប្រទេសជប៉ុន

ជារៀងរាល់ឆ្នាំនៅឯឧទ្យាន Hitachi នៃកោះ Honshu ប្រទេសជប៉ុន តែងតែបានប្រារព្ធធ្វើ
នូវកម្មវិធីមួយដែលគេអោយឈ្មោះថា " ពិធីគយគន់ផ្កា Nemophila" បានប្រារព្ធឡើងយ៉ាង
អធិកធមនិងទទួលបានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ទេសចរណ៍ជាតិ
និងអន្តរជាតិ ។

នៅក្នុងសួននេះត្រូវបានគេដឹងថាមានដើមផ្កាប្រមាណជា ៤,៥ លានដើមនិងបានរីកស្គុះ
ស្គាយបញ្ចេញសំរស់ដ៏ស្រស់ស្អាត ធ្វើអោយឧទ្យានទាំងមូលបានក្លាយជាកំរាលព្រំផ្កាពណ៌
ខៀវគួរជាទីមនោរម្យ ។ ឈ្មោះ Nemophila តាមភាសាក្រិច ហើយត្រូវបានគេដាក់ឈ្មោះ
អោយផ្សេងៗគ្នាជាច្រើនទៀត ដែលអ្នកខ្លះគេអោយឈ្មោះថាផ្កាស្នេហា រឺ ផ្កាភ្នែកពណ៌ខៀវ
ពីព្រោះតែវាមើលទៅប្រៀបបាននឹងភ្នែកទាំងគូកំពុងតែសំលឹងទៅលំហវេហាយ៉ាងដូច្នោះ ។

នៅក្នុងភាសាជប៉ុន Hitachi មានន័យថា"ថ្ងៃទើបនឹងរះ" ។ ឧទ្យាននេះបានបង្កើតឡើងនៅ
ឆ្នាំ ១៩៩១ លើផ្ទៃដី ៧០ហិចតា ហើយបច្ចុប្បន្ននេះបានពង្រីករហូតដល់ ១២០ហិចតា និង
កំពុងតែមានគំរោងពង្រីកបន្តរហូតដល់ ៣៥០ ហិចតាឯណោះ ។

នៅក្នុងឧទ្យាន Hitachi នេះមានដាំដើមផ្កាចំរុះពណ៌ជាច្រើនប្រភេទទៅតាមទីកន្លែងផ្សេងៗ
គ្នា ដើម្បីជាការជួយលំអរបន្ថែមអោយកាន់តែមានភាពទាក់ទាញនៅក្នុងពិធី រួមមានផ្កា
Sakura ផ្កា Tulip ផ្កា lily ជាដើម ជាពិសេសគឺផ្កា Nemophila ។ កោះ Honshu ក៏មានឈ្មោះ
ល្បីថាជាកោះដែលមានដាំផ្កាច្រើន និងសំបូរបែបបំផុតរបស់ប្រទេសជប៉ុនផងដែរ ។



(ពី ione.net)
យ៉ាវីន

Tags: