CamNews

ភាពយន្ត 

ប្រយ័ត្ន! ត្រីឆ្លាមលេចមុខមកទៀតហើយ

កំសាន្ត ៖ "The Meg" ជាភាពយន្តនិយាយពីត្រីឆ្លាមយក្ស ដែលពាក្យពេញរបស់ Meg គឺ Megalodon។ Megalodon ក្នុងភាពយន្តនេះ ជាត្រីឆ្លាមយក្សដែលមានប្រវែង ៧០ហ្វីត (ប្រហែល ២១.៣ ម៉ែត្រ) ហើយធ្មេញវា គឺមាំខ្លាំងមែនទែន ខាំអីក៏បាក់ខ្ទេចអស់ដែរ។

ភាពយន្តនេះត្រូវបានកែសម្រួលចេញពីប្រលោមលោករឿង Meg: A Novel of Deep Terror ដែលចេញតាំងពីឆ្នាំ 1997។ "The Meg" ចូលរួមសម្តែងដោយតារាល្បី ដូចជាលោក Jason Statham ( The Fate of the Furious) សម្តែងជាតួ Jonas Taylor ជាអ្នកជ្រមុជទឹកសង្គ្រោះ និងកញ្ញា Li Bingbing (Guardians of the Tomb) សម្តែងជាតួ Suyin Zhang ជាអ្នកគ្រប់គ្រងបេសកកម្មជ្រមុជទឹករបស់ Mana One និងតារាជាច្រើនរូបទៀត។

ទស្សនិកជនច្បាស់ជាស្គាល់ភាពយន្តពីត្រីឆ្លាមជាច្រើន ដូចជារឿង Jaws (១៩៧៥), Bait (២០១២), The Shallow (២០១៦) ហើយនេះជាស្នាដៃថ្មីបំផុតនៃភាពយន្តត្រីឆ្លាម ដែលផលិតដោយប្រទេសចិន និងសហរដ្ឋអាមេរិក។

កុំភ្លេចមកដកពិសោធភាពយន្តត្រីឆ្លាមថ្មី ដែលបញ្ចាំងចាប់ពីថ្ងៃទី ១០ ខែសីហានេះតទៅ នៅគ្រប់រោងភាពយន្តទំនើប ជាប្រភេទ 3D, 3D Atmos, 4DX និង IMAX 3D ។



ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article