ជាធម្មតាទេសភាពនៅតាមភោជនីយដ្ឋាននីមួយៗពិតជាមានសារៈសំខាន់
សំរាប់អថិតិជន។ កាលណាបើទេសភាពនោះស្រស់ស្អាតនិងពោរពេញ
ទៅដោយបរិយាកាសល្អនោះ អតិថិជនប្រាកដជាចូលចិត្តទៅកន្លែងនោះ
ជាក់ជាមិនខាន។ ដោយសារតែមើលឃើញអំពីចំនុចពិសេសបែបនេះហើយ
Camnews សុំលើកឡើងភោជនីយដ្ឋានមួយដែលមានទេសភាពគួរអោយ
ទាក់ទាញនោះគឺ Monument Valley ទីតំាងនៅរដ្ឋ Utah សហរដ្ឋអាមេរិច។
នៅភោជនីយដ្ឋានមួយនេះមានទេសភាពយ៉ាងស្រស់ស្អាតរួមទំាងខ្យល់
អាកាសបរិសុទ្ធ និងផ្ទំាងទស្សនីយភាពស្អាតៗជាច្រើនទៀតដែលលោកអ្នក
ពុំធ្លាប់មើលឃើញពីមុនមក។នៅពេលព្រឹកព្រលឹមលោកអ្នកអាចមើលព្រះអាទិត្យរះ ជាមួយនឹងវ៉ូងបក្សាបក្សីហោះហើរយ៉ាងត្រសងនៅលើវេហា រួមផ្សំទៅនឹងសំលេង
ឆ្លងឆ្លើយនិងខ្យល់ត្រជាក់បក់ប៉ះមកលើកាយាបានធើ្វអោយលោកអ្នកមានអារម្មណ៏
ថាហាក់បានចូលទៅកាន់ពិភពមួយទៀត។នៅទីនេះលោកអ្នកអាចសំលឹងមើលទៅ
មុខនឹងអាចមើលឃើញភ្នំខ្ពស់ជាច្រើនរួមទំាងទេសភាពយ៉ាងស្រស់បំព្រង។នៅពេល
រសៀលព្រះអាទិត្យរៀបអស្តង្គត គ្រប់ទីកន្លែងបានផ្លាស់ប្តូរពណ៌ទៅជាពណ៌ក្រហម
ទំាងអស់ ដែលនេះពិតជាទីឋានដែលមិនគួរមើលរំលងឡើយ។
បញ្ជាក់:នៅភោជនីយមួយនេះមិនត្រឹមតែជាភោជនីយឡើយ ថែមទំាងមាន
សណ្ឋាគាសំរាក់ស្នាក់នៅទៀតផង។
អត្ថបទស្រាវជ្រាវដោយ ខេមរៈ