CamNews

ម៉ូដែល 

ដើមខែតុលា តារាពិភពលោក ចូលចិត្តខោខៅប៊ោយ

ឈាន​ចូលដល់​ខែតុលា ដែលជា​រដូវរំហើយ​នេះ គេ​ឃើញ​តារា​ពិភពលោក​ភាគច្រើន ពេញចិត្ត​នឹង​ខោ​ខៅ​ប៊ោ​យ​ជាខ្លាំង ប៉ុន្ដែ​ស្ទីល​ស្លៀកពាក់​របស់​ពួកគេម្នាក់ៗ មាន​ភាពខុសគ្នា។

 

សមាជិក​ពីររូប​របស់ KARA ត្រូវបាន​គេ​យកចិត្តទុកដាក់​បំផុត នាពេល​បច្ចុប្បន្ន ៖ ថ្មីៗនេះ Nicole និង Jiyoung ទើបបាន​បង្ហាញខ្លួន​នៅ​ព្រលានយន្ដហោះ។ ខណៈដែល Nicole លេចធ្លោ​ជាមួយ​អាវ​សិ​មិ​ស ក្រឡា ខោ​ខៅ​ប៊ោ​យ​រឹប​រាង រួម​នឹង​ស្បែកជើង ankle boots និង​កាបូប satchel ស្រី​ស្អាត Jiyoung បែរជា ហាក់​មាន​ភាពជា​អ្នក​ការិយាល័យ​ជាង ដោយ​ពាក់អាវ blazer ខោ​រឹប​រាង skinny និង​ស្បែកជើង chelsea boots ។

 
Goo Hara ប្រើប្រាស់​អាវធំ camo អាវយឺត​ស ខោ​ខៅ​ប៊ោ​យ​រឹប​រាង និង​ស្បែកជើង​កវែង ankle boots មើលទៅ​ដូច​មាន​ភាពកក់ក្ដៅ​ណាស់។

 
Sooyoung បញ្ចេញ​ភាព​មាំមួន ជាមួយ​អាវ​សិ​មិ​ស ក្រឡា និង​ខោ skinny jeans ស្បែកជើង​កីឡា។ ស្ទីល​ពីរ​ពណ៌ លឿង និង​ខៀវ​របស់​នាង ថ្វីបើ​សាមញ្ញ ប៉ុន្ដែ វា​មាន​ប្រសិទ្ធិភាព​ខ្ពស់ ក្នុងការ​ទាក់ទាញ​ក្រសែភ្នែក​អ្នក​នៅ​ជុំវិញ។
 

តារា​សម្ដែង​ស្រី​នាង Kim Seon បង្ក​ការចាប់អារម្មណ៍​ខ្លាំង ដោយ​ស្ទីល menswear របស់ខ្លួន ៖ អាវ​សិ​មិ​សព​ណ៌​ស អាវធំ blazer ខោ​រឹប​រាង និង​ស្បែកជើង ankle boots បែប​បុរស។ ឈុត"menswear" របស់ Kim Seon ពិតជា​លេចធ្លោ​នៅ​ទីសាធារណៈ។
 

ស្រី​ស្អាត Clara ក៏​ចូលចិត្ត​ស្លៀកខោ​ខៅ​ប៊ោ​យ​វែង នៅពេល​រដូវរំហើយ​ម​ក​ដល់។
 

Kristen Stewart បង្ហាញខ្លួន​តាម​ដងផ្លូវ ក្នុង​ឈុត អាវយឺត ខោ​ខៅ​ប៊ោ​យ និង​ស្បែកជើង​កីឡា។

 
ចំណែក​ក្ស​ត្រី​ចម្រៀង​ស្រុកស្រែ Taylor Swift បាន​បោះបង់​រ៉ូ​ប​នានា​របស់ខ្លួន ហើយ​មកប្រើប្រាស់​ឈុត​កីឡា ដ៏​មាំមួន ស្ទីល​នារី​ទាន់សម័យ។ សម្លៀកបំពាក់​របស់​ស្រី​ស្អាត​នេះ រួមមាន​អាវ tank-top អាវ hoodie ខោ​រឹប​ស្ទើរ​វែង ហើយ​ចំណុច​លេចធ្លោ​របស់​នាង គឺ​ស្បែកជើង​រូប​ផ្កា។


Selena Gomez កំពុង​ពេញ​ចិត្តនឹង​ស្ទីល​បែប​មនុស្សពេញវ័យ។ នាង​ពាក់អាវ​យ៉ាង​ស្ដើង​មើលឃើញ​អាវទ្រនាប់ ជាមួយ​ខោ​ខៅ​ប៊ោ​យ​វែង និង​ស្បែកជើង​កែង ពណ៌​ផ្កាឈូក​ខ្ចី។


Jessica Alba ប្រើប្រាស់​អាវ​ផ្កា​ក្រមៅ រួម​នឹង blazer ពណ៌​ខ្មៅ ខោ​ខៅ​ប៊ោ​យ​ដាច់ និង​ស្បែកជើង​កវែង​ពណ៌​ខ្មៅ។



ដោយ ៖ តារា
ប្រភព ៖ K14


Tags: fashion stars style autumn jeans