CamNews

ទេសចរណ៍ 

សមុទ្រអារ៉ាល់


សមុទ្រអារ៉ាល់គឺជាសមុទ្របិទមួយ ស្ថិតនៅអាស៊ីកណ្តាល ខាងជើងជាប់នឹងខេត្ត Aktobe
និង Kyzylorda នៃប្រទេសកាហ្សាក់ស្ថាន និងខាងត្បូងជាប់នឹង តំបន់ស្វយ័ត Karakalpakstan នៃប្រទេសអ៊ុយប៊ែគីស្ថាន។ ឈ្មោះនៃបឹង គេអាចបកប្រែថា សមុទ្រនៃបណ្ដាកោះ
(Sea of islands)ដោយយោងតាមចំនួនកោះជាង ១៥០០ ដែលមានក្រឡាផ្ទៃធំជាង
១ហិចតា ដែលមានហ៊ុមព័ទ្ធជុំវិញដោយទឹក។ បច្ចុប្បន្នមានបឹងចំនួនបីនៅក្នុងអាង
នៃសមុទ្រអារ៉ាល់ទាំងមូលគឺ៖ សមុទ្រអារ៉ាល់ខាងជើង និង អាងខាងលិចនិងអាងខាងកើត នៃសមុទ្រអារ៉ាល់ខាងត្បូង។


សមុទ្រអារ៉ាល់ ជាអតីតបឹង ធំជាងគេទី៤ លើលោក ដែលមានផ្ទៃ ៦៨.០០០ គីឡូម៉ែត្រការ៉េ។ សមុទ្រអារ៉ាល់ បានចាប់ផ្ដើមរីងនៅទសវត្សឆ្នាំ ១៩៦០ ក្រោយពេលដែលទន្លេ Amu Darya
និង Syr Darya ដែលហូរចាក់ទៅសមុទ្រអារ៉ាល់ត្រូវបានគេបង្វែរយកទឹកទៅប្រើសម្រាប់តម្រូវ
ការស្រោចស្រពដំណាំ នៃគម្រោងប្រើប្រាស់ទឹករបស់អតីតសហភាពសូវៀត។ នៅឆ្នាំ ២០០៤ សមុទ្រអារ៉ាល់ បានរីងនៅសល់តែ ២៥% ប៉ុណ្ណោះ នៃផ្ទៃក្រឡាដើម ហើយ កំហាប់អំបិលបាន
កើនឡើងជិត៥ដង ដែលបានបំផ្លាញជីវសាស្ត្រចម្រុះ ជាច្រើន (រុក្ខជាតិ និងសត្វ)។
នៅឆ្នាំ ២០០៧ ផ្ទៃសមុទ្រអារ៉ាល់ បានបន្តថយចុះនៅសល់តែ ១០% ប៉ុណ្ណោះនៃផ្ទៃក្រឡាដើម បានចែកបឹងទាំងមូលទៅជាបឹង៣ផ្នែកផ្សេងគ្នា។ភាពសម្បូរបែបពីការនេសាទត្រូវបានបំផ្លាញ
យ៉ាងធ្ងន់ធ្ងរ ដោយក្រុងនេសាទនៅតាមច្រាំងសមុទ្រអារ៉ាល់បានក្លាយទៅជាកន្លែងកប់ខ្មោច
កប៉ាល់ទៅវិញ។ ជាមួយមហន្តរាយនេះបានបង្កើតឱ្យមានភាពអត់ការងារធ្វើ និងផលប៉ះពាល់
សេដ្ឋកិច្ច។សមុទ្រអារ៉ាល់ ក៏បានរងនូវការបំពុលយ៉ាងធ្ងន់ធ្ងរផងដែរ ដោយសារ ការសាកល្បង
គ្រាប់បែក គម្រោងឧស្សាហកម្ម ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត និងជី។ ខ្យល់បានបក់នាំអំបិលពីផ្ទៃសមុទ្រដែលរីង បំផ្លាញដល់ដំណាំនិងបំពុលដល់ទឹកសម្រាប់
ទទួលប្រើប្រាស់ ទទួលទានផងដែរហើយល្អងធូលីអំបិលបានបង្កផលប៉ះពាល់យ៉ាងខ្លាំង
ដល់ សុខភាពសាធារណៈ។ ការបាត់បង់សមុទ្រអារ៉ាល់ ក៏ត្រូវបានគេវាយតម្លៃផងដែរថា បានបណ្ដាលឱ្យមានបម្រែបម្រួលអាកាសធាតុតំបន់ ដោយរដូវក្ដៅកាន់តែក្ដៅ ហើយរដូវរងា
កាន់តែត្រជាក់ និងកាន់តែវែងជាងមុន។



ដោយ ខេមរៈ
(wikipedia)

Tags: