CamNews

ទេសចរណ៍ 

វាលស្មៅពណ៌ក្រហមដ៏ស្រស់ស្អាតនៅ Liaoning

នៅរដូវស្លឹកឈើជ្រុះ ទេសចរណ៍ជាច្រើនបាននាំគ្នាធ្វើដំណើរកំសាន្តនៅតាមបណ្តាប្រទេស
មួយចំនួនក្នុងទី្វបអឺរ៉ុប ដើម្បីគយគន់ស្លឹកឈើពណ៌លឿងរុះរោយចាកដើម ដោយឡែកក៏
មានមួយចំនួនទៀតបាននាំគ្នាទៅកំសាន្តនៅឧទ្យានជលវប្បដ្ឋាន Yueyawan នៅក្នុងខេត្ត
Liaoning ប្រទេសចិន ដើម្បីគយគន់វាលស្មៅពណ៌ក្រហមយ៉ាងស្រស់ស្អាតប្រៀបបាននឹង
កំរាលព្រំ ។

ជារៀងរាល់ឆ្នាំចាប់ពីខែ កញ្ញា រហូតដល់ខែ តុលា វាលស្មៅនៅក្នុងឧទ្យាននេះចាប់ផ្តើមប្រែ
ពណ៌ពីក្រហមទៅជាពណ៌ស្វាយ និងពណ៌ត្នោត គួរអោយចំឡែក ។ ប្រសិនបើទេសចរណ៍
ទាំងឡាយចង់គយគន់អោយកាន់តែច្បាស់ គឺអាចធ្វើដំណើរតាមស្ពានមួយធ្វើពីឈើ បត់ចុះ
ឡើង ដែលផ្តល់ភាពងាយបំផុតសំរាប់ការគយគន់ក៏ដួចជាថតរូបកំសាន្ត ។

ក្រៅពីជាតំបន់វាលស្មៅមានពណ៌គួរអោយទាក់ទាញ វាក៏ជាទីកន្លែងជំរកបណ្តោះអាសន្ន
សំរាប់ពពួកសត្វស្លាបកំរមួយចំនួនផងដែរ ។ ហេតុនេះអ្នកទេសចរណ៍ទាំងឡាយមកដល់
តំបន់នេះគឺមិនត្រឹមតែមានឱកាសគយគន់នូវវាលស្មៅដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែថែមទាំង
អាចគយគន់នូវសត្វស្លាបកម្រជាច្រើននៅទីនោះផងដែរចាប់ពីខែ មីនា រហូតដល់ខែតុលា ។

នៅឧទ្យាន Yueyawan នេះក៏មានតំបន់កំសាន្តផ្សេងៗមួយចំនួនទៀតផងដែរ ដូចជាសារមន្ទីរ
ដែលរៀបរាប់អំពីពពួកសត្វព្រៃ និងជីវសាស្រ្តចំរុះនៅក្នុងទឹក និងកន្លែងកំសាន្តសំរាប់កុមារ
ជាដើម ។

ហើយដើម្បីមកកាន់ទីកន្លែងនេះបានទេសចរណ៍ទាំងឡាយអាចធ្វើដំណើរពី ទីក្រុងប៉េកាំង
តាមរថភ្លើងដោយចំណាយពេលប្រមាណជា ៧ម៉ោង រឺក៏តាមរថភ្លើងមានល្បឿនលឿនគឺត្រឹម
តែ ៣ម៉ោងប៉ុណ្ណោះ ។ ដោយឡែកប្រសិនជាចង់គយគន់នូវទេសភាពតាមដងផ្លូវផងនោះ
ទេសចរណ៍ទាំងឡាយក៏អាចធ្វើដំណើរតាមរថយន្តក្រុងផងដែរ ៕
(ពី ione.net)
យ៉ាវីន

Tags: