CamNews

Super Moon បង្ហាញខ្លួន នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១២នេះ

តាមប្រភពព័ត៌មាន របស់តារាវិទូបានឲ្យដឹងថា ព្រះចន្ទពេញបូរមី ដ៏ធំជាងគេបំផុតប្រចាំឆ្នាំ ២០១២
នឹងបង្ហាញខ្លួន នៅថ្ងៃសៅរ៍ ទី៥ ខែឧសភានេះ។ គេបានឲ្យដឹងថា នៅវេលាម៉ោង ១១ និង៣០នាទី
យប់ ព្រះចន្ទ ដែលមនុស្សលើភពផែនដី មើលឃើញ គឺជាព្រះចន្ទ ធំជាងគេបំផុត ប្រចាំឆ្នាំ២០១២
នេះ។ ជាមួយគ្នានេះដែរ ព្រះចន្ទពេញបូរមីនេះ មានពន្លឺភ្លឺជាងព្រះចន្ទធម្មតា ១៦ភាគរយ។

`Siêu hspace=

រូបភាព "Super Moon" នៅទីក្រុង ​Washington, D.C ថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១១

គេក៏បានឲ្យដឹងថា ករណីព្រះចន្ទធំជាងគេនេះ នឹងអាចមានម្តងទៀត នៅក្នុងខែណាមួយនៃឆ្នាំនេះ។
ហើយការកើតឡើងនេះដោយសារ គោចររបស់ព្រះចន្ទ មិនសូវមានទ្រង់ទ្រាយជារាងរង្វង់ទេ ។
ទោះបីជារូបសណ្ឋាន នៃព្រះចន្ទពេញបូរមីនេះ មានសភាពខុសធម្មតាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ត
បាននិយាយថា វាគ្មានអ្វីដែលគួរ ឲ្យបារម្ភនោះទេ ដោយវាបានស្ថិតនៅចម្ងាយ ឆ្ងាយល្មមពីផែនដី
ដែលមិនអាចនាំឲ្យ មានការរញ្ជួយដី ឬក៏មានកម្លាំង នៃទឹកជោរ និងនាចខុសធម្មតានោះទេ៕


Tags: super moon moon