CamNews

ថេបប្ល៊ែត 

Sony នឹងឧទ្ទេសនាម Xperia Z4 Tablet មហា​ស្ដើង នៅ MWC 2015

ប្រភពព័ត៌មានមួយចំនួន ឱ្យដឹងថា Sony Xperia Z4 ប្រហែលជាមិនមានវត្តមានក្នុងព្រឹត្តិការណ៍
MWC នៃឆ្នាំនេះនោះទេ តែជំនួសមកវិញ ក្រុមហ៊ុន Sony របស់ជប៉ុន នឹងឧទ្ទេសនាមថេប្លេតថ្មី
ដែលមានរូបរាងមហាស្ដើង និងប្រើប្រាស់អេក្រង់ 2K។

រូប​ភាព Sony Xperia Z4 Tablet ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើទំព័រ Xperia Blog

ក្រុមហ៊ុន Sony បានបង្ហើបឱ្យដឹងអំពី Sony Xperia Z4 Tablet ក្នុងឧបករណ៍ Xperia Lougne ផ្លូវ
ការរបស់ខ្លួន។ តាមរយៈនេះ Xperia Z4 Tablet នឹងបំពាក់អេក្រង់ 2K និងមានរូបរាងស្ដើង គួរឱ្យ
ចាប់ចិត្ត។

តាមការព្យាករណ៍ Xperia Z4 Tablet នឹងមានអេក្រង់ 10,1 inch, RAM 4GB, និងអង្គចងចាំក្នុង
32 GB។ ម៉ាស៊ីននេះ ក៏នឹងបំពាក់ប្រូសេសឺរ Qualcomm Snapdragon 810 ថ្មីបំផុត និងដំណើរការ
ដោយប្រព័ន្ធប្រតិបត្តិ Android 5.0 Lollipop ។ ប៉ុន្តែ ក្រុមហ៊ុនជប៉ុនមួយនេះ ប្រាកដជាមិនភ្លេច
បន្ថែមសមត្ថភាពទប់ទល់នឹងការជ្រាបទឹក និងធូលីនោះដែរ។

ដូច្នេះ អ្នកស្នេហាផលិតផលរបស់ជប៉ុន ក៏ដូចជាអ្នកបច្ចេកវិទ្យា នៅតែមានឱកាសបានឃើញ
ឧបករណ៍ទំនើបកំពូលរបស់ពិភពលោក នៅ MWC 2015 ជំនួសឱ្យកំពូលស្មាតហ្វូន Xperia Z4។

ការដែល Sony មិនទាន់បញ្ចេញ Xperia Z4 នេះ ក៏ជារឿងងាយយល់ ព្រោះថាក្រុមហ៊ុននេះ កំពុង
ស្វែងរកកាលៈទេសៈល្អ និងសមស្រប ដើម្បីធានាបានថា អ្នកប្រើប្រាស់នៅតែមានលទ្ធភាពទិញ បើទោះស្ថិតក្នុងដំណាក់កាលលំបាកដូចបច្ចុប្បន្ន។

រូប​ភាព​ចចាមអារ៉ាមនៃស្មាត​ហ្វូន Sony Xperia Z4 ដែល​បាន​ចុះ​ផ្សាយ​នៅ​លើទំព័រ mobiles.co

ទន្ទឹមនឹងនេះ ការពន្យាពេលរបស់ Xperia Z4 ក៏នឹងជួយឱ្យ Sony អាចជៀសវាងបាននូវការប្រកួត
ប្រជែង​ដ៏ខ្លាំងពីបណ្ដាផលិតផលមកពីក្រុមហ៊ុន Samsung LG ផងដែរ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ theverge


Tags: Xperia Z4 Tablet MWC 2015 Sony ទូរស័ព្ទ