ភ្នំពេញ ៖ បុរសម្នាក់ ដែលសមត្ថកិច្ចអះ អាងថា ជាអ្នកនិពន្ធបទចម្រៀងឱ្យផលិត កម្ម M ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍វាលវង់ ខណ្ឌ៧មករា ចាប់ខ្លួនពាក់ព័ន្ធករណីរំលោភ លើសេចក្ដីទុកចិត្ដ ពោលបានខ្ចីម៉ូតូ អ្នកធ្វើការ ជាមួយយកទៅបញ្ចាំ ។
យោងតាមមន្ដ្រីនគរបាលព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឱ្យ ដឹងថា ជនសង្ស័យ រូបនេះ ស្ថិតក្រោមការ សួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ និង កសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ ក្រោយពីត្រូវចាប់ ខ្លួនបានកាលពីពីរថ្ងៃមុន ស្ថិតនៅផ្ទះលេខ ១EC ផ្លូវលេខ១៣៤ ភូមិ១២ សង្កាត់វាល វង់ ខណ្ឌ៧មករា ។
តាមមន្ដ្រីនគរបាលជនសង្ស័យរូបនេះ ឈ្មោះសាត សំណាង ហៅឡង សំណាង អាយុ៣៣ឆ្នាំ មុខរបរជាអ្នកសិល្បៈស្នាក់នៅ ផ្ទះជួលនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សី កែវ ដោយឡែកភាគី ជនរងគ្រោះ ដែលជា ម្ចាស់ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ ២០១០ ពាក់ស្លាកលេខ ភ្នំពេញ 1Am-2041 ឈ្មោះអ៊ិន សម្ផស្ស ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរជាអ្នកនិពន្ធបទចម្រៀងដូច គ្នា នៅផលិតកម្ម តែមួយ ស្នាក់នៅផ្ទះលេខ ៥៤AE0ផ្លូវលេខ៣៥០ ក្រុម៥៣ សង្កាត់ បឹងកេងកងទី៣ ខណ្ឌចំការមន ។
តាមមន្ដ្រីនគរបាលខណ្ឌ កាលពីវេលា ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ជនសង្ស័យរូបនេះបានខ្ចីម៉ូតូ របស់នារីរងគ្រោះទៅយកឥវ៉ាន់មួយភ្លែត ប៉ុន្ដែក្រោយពីខ្ចីហើយបាន យកទៅបញ្ចាំបាន លុយ៥០០ដុល្លារ គេចខ្លួនបាត់ទៅ ។
ក្រោយពីដឹងថា ជនសង្ស័យរូបនេះបោក ម៉ូតូរបស់ខ្លួនជនរងគ្រោះបានប្ដឹងទៅសមត្ថ កិច្ច លុះនៅវេលា ម៉ោងជាង១២រសៀលថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០១៥ជនរងគ្រោះបាន ឃើញជនសង្ស័យនៅក្នុងហាង កាហ្វេរ៉ូមេទិច ក៏ហៅសមត្ថកិច្ចមកចាប់ខ្លួនតែម្ដង ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល