CamNews

ទេសចរណ៍ 

សណ្ឋាគារចំឡែកៗនៅលើពិភពលោក

ពិតជាចំឡែកនៅពេលដែលមានសណ្ឋាគារដែលសាងសង់ឡើងពីអំបិល រឺក៏សាងសង់
ឡើងពីកាកសំណល់សំរាម ។

សណ្ឋាគារសង់ឡើងពីកាកសំណល់សំរាម


សណ្ឋាគារ Corona នៅក្នុងប្រទេស អ៊ីតាលី បានបើកអោយប្រើបា្រស់នៅក្នុងឆ្នាំ ២០១០ ។
សណ្ឋាគារមួយនេះត្រូវបានកើតឡើងជារូបរាងក្រោមប្រធានបទ"ជួយសង្គ្រោះឆ្នេរសមុទ្រ
ក្នុងតំបន់" និងបានរចនាម៉ូដដោយអ្នករចនាឈ្មោះ Haschult ដែលមានបន្ទប់ស្នាក់នៅចំនួន
៥​និងសាលទទួលភ្ញៀវដ៏ធំមួយ ។ ប្រការពិសេសដែលជាចំណាប់អារម្មណ៍របស់សណ្ឋាគារ
នេះគឺ សណ្ឋាគារទាំងមូលត្រូវបានសាងសង់ឡើងពីកាកសំណល់សំរាមទាំងស្រុងចំនួន
១២​ តោនដែលប្រមូលបានពីឆ្នេរសមុទ្រ ។

សណ្ឋាគារ Tianzi ក្នុងប្រទេសចិន



សណ្ឋាគាររូបទេវតានាំសំណាងនេះមានទីតាំងនៅក្នុងខេត្ត Hebei ប្រទេសចិន ​ និងក៏ជា
សណ្ឋាគារដែលត្រូវបានសៀវភៅកំណត់ត្រាពិភពលោក Guinness ធ្វើការកត់ត្រាទទួល
ស្គាល់ថាជាសណ្ឋាគារមានរូបបដិមាធំជាងគេរបស់ពិភពលោកផងដែរ ។ សណ្ឋាគារនេះ
សាងសង់ឡើងនៅចន្លោះឆ្នាំ ២០០០-២០០១ និងមានកំពស់ ១០ជាន់ ។
សណ្ឋាគារតន្រ្តី

គឺជាសណ្ឋាគារដំបូងរបស់អឺរ៉ុប ដែលមានទីតាំងនៅក្នុងទីក្រុង​ ប៊ែឡាំង​ប្រទេស អាល្លឺម៉ង់
ដែលរចនាម៉ូដដោយ Karim Rashid ។ គ្រប់បន្ទប់សំរាកទាំងអស់របស់សណ្ឋាគារនេះសុទ្ធ
តែបំពាក់នូវឧបករណ៍តន្រ្តីទំនើបៗ ។ ចំណែកនៅឯសាលរួមនៅជាន់ជាមួយគ្នា ជាកន្លែង
បន្ទប់ Studio ដ៏ទំនើបផងដែរ ។​ ចំពោះពណ៌ដែលលាបនៅលើជញ្ជាំងត្រូវបានលាបទៅ
តាមចង្វាក់តន្ត្រីប្រភេទផ្សេងគ្នាដូចជា Blue-ពណ៌ខៀវ Rock -ពណ៌ខ្មៅ...ជាដើម ។
សណ្ឋាគារអក្សរសាស្រ្ត

សណ្ឋាគារនេះសាងសង់ឡើងជាមួយឈ្មោះ ២៦រូបនៃអ្នកអក្សរសាស្ត្រល្បីៗនៅក្នុងប្រទេស
បារាំង ដែលនៅលើជញ្ជាំងនៃសណ្ឋាគារសុទ្ធតែបានបំពាក់នូវរាល់ស្នាដៃរបស់ពួកគេ ។ នៅ
តាមបន្ទប់និមួយៗសុទ្ធតែបានបំពាក់ឧបករណ៍សំរាប់កត់ត្រាទំនើបៗដូចជា iPad ជាដើម ។
សណ្ឋាគារសាងសង់ពីអំបិល


សណ្ឋាគារនេះមានទីតាំងក្នុងប្រទេស Bolivia រួមមានបន្ទប់គេងចំនួន ១៥​ អាហារដ្ឋានមួយ
សាលរួមមួយ និងក្លឹប មួយ ។ សណ្ឋាគារនេះបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៩៣ ដែល
ចេញពីផ្នត់គំនិតរបស់កម្មករធ្វើអំបិលម្នាក់ ។ រាល់វត្ថុធាតុដែលជាគ្រឹះរបស់សណ្ឋាគារនេះ
ក៏ដូចជាបរិក្ខាទាំងឡាយរបស់សណ្ឋាគារគឺសុទ្ធតែមានប្រភពពីធម្មជាតិទាំងស្រុង ។ ដោយ
ឡែកកនៅលើតុទទួលទានអាហារគេពុំដែលដាក់ចានទឹកជ្រលក់ឡើយ ៕
(ពី Huanqiu)
យ៉ាវីន

Tags: