CamNews

តារា 

នាយ ក្រិន ដាក់ពាក្យបណ្តឹង លែងលះប្រពន្ធ


ភ្នំពេញ*៖ ប្រភពព័ត៌មាន ពីមន្ត្រីតុលាការ រាជធានីភ្នំពេញ បានឱ្យដឹងថា តារាកំប្លែង នាយ ក្រិន បានទៅកាន់តុលាការ រាជធានីភ្នំពេញ កាលពីម្សិលមិញនេះ ដើម្បីដាក់ពាក្យសុំលែងលះ ជាមួយប្រពន្ធរបស់ខ្លួន។ ព័ត៌មាន នៃការលែងលះរបស់ នាយ ក្រិន នេះ ត្រូវមជ្ឈដ្ឋាន និងទស្សនិកជន មានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនដឹងមូលហេតុអ្វី បានជា នាយ ក្រិន ចង់លែងលះប្រពន្ធបែបនេះឡើយ។

កន្លងមកអ្នកទាំងពីរ បាននិយាយដូចគ្នា ពួកគេស្រឡាញ់គ្នាណាស់ អ្នកណាគិត យ៉ាងណាៗតាមចិត្តចុះ ឱ្យតែពី ប្តី-ប្រពន្ធ យើងទាំងពីរនាក់ យល់ចិត្តគ្នាទៅបានហើយ។

ចំពោះព័ត៌មាន នៃការលែងលះរបស់ នាយ ក្រិន នេះ នៅមិនទាន់ព័ត៌ជាក់លាក់ណាមួយនៅឡើយនោះទេ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការទាក់ទង នាយ ក្រិន តាមទូរស័ព្ទតែមិនអាចទាក់ទងបាន។

នាយ ក្រិន បានរៀបអាពាហ៍ពិពាហ៍ ជាមួយភរិយារបស់ខ្លួន នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០០៩ នៅខេត្តព្រះសីហនុ ហើយមិនយូរប៉ុន្មាន អ្នកទាំងពីរ ក៏មានកូននឹងគ្នា ។ នៅថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១០ កូនប្រុសរបស់នាយ ក្រិន ឈ្មោះ សុជន ចាន់វីរៈ បានប្រសូត ដែលមាន កាយសម្បទានគ្រប់ មិនមែនតូចដូចនាយ ក្រិន នោះទេ ។

http://dap-news.com/index.php?option...news&Itemid=50

Tags: