CamNews

ទូរស័ព្ទ 

Nokia 8 ជាមួយ RAM 6GB និង ទំហំផ្ទុក 128GB នឹងមានវត្តមានខែក្រោយនេះ

Nokia 8 variant ជាមួយ RAM ទំហំ 6GB និង ទំហំផ្ទុក 128GB ត្រូវបានគេប្រទះឃើញនៅក្នុងឯកសាររបស់ US FCC ។

បើយោងតាមរបាយការណ៍ថ្មីមួយបង្ហាញថា ម៉ូដែលនេះត្រូវបានបញ្ជាក់ជាផ្លូវការដោយ HMD ។ របាយការណ៍នេះក៏បានកត់សម្គាល់ថាក្រុមហ៊ុន Nokia នឹងបង្ហាញវត្តមាន Nokia8​ variant នៅអឺរ៉ុប (អាល្លឺម៉ង់ជាពិសេស) គឺនៅខែក្រោយនៅថ្ងៃទី 20 ខែតុលា។ វាក៏នឹងមានជម្រើសពណ៌ខៀវទឹកប៉ិចផងដែរ។

ចំពោះតម្លៃវិញ Nokia 8 variant នឹងមានតម្លៃ 669 អឺរ៉ូ ដែលតម្លៃនេះគឺច្រើនជាង 90អឺរ៉ូ ធៀបនឹងទំហំ 4GB / 64GB ធម្មតា។

បច្ចុប្បន្ននេះមិនមានព័ត៌មានច្បាស់លាស់នៅឡើយទេថា​ ពេលណាដែល Nokia 8 នេះនឹងមកដល់ទីផ្សារសំខាន់ៗដទៃទៀតនៅជុំវិញពិភពលោក នោះគឺរួមទាំងសហរដ្ឋអាមេរិកដែលសូម្បីតែ Nokia 8 ម៉ូដែលធម្មតា ក៏មិនទាន់មានលក់នៅឡើយ៕

 

ប្រភព៖ GSMarena