CamNews

តារា 

Jirayu និងមិត្តស្រី ចំនាយពេលដើរលេងដល់ក្រៅប្រទេស បំបាត់ពាក្យចចាមអារាម

ថៃ ៖ ខណៈពេលដែលនាង Bow Benjawan បង្ហោះរូបថតជាច្រើនសន្លឹកតែម្នាក់ឯង ព្រមទាំងភ្ជាប់មកជាមួយនិងចំណងជើង ហាក់បីដូចជាឯកោខ្លាំង ដូចជាអ្នកទើបតែបែកបាក់ស្នេហាយ៉ាងចឹង ។ 

ទទ្ទឹមនឹងនេះផងដែរ ក៏មានវេបសាយជាច្រើនបានសង្ស័យថា លោក Got Jirayu និងនាង Bow Benjawan បានចែកផ្លូវគ្នា ទើបតារាស្រីរូបនេះបង្ហោះរូបថតនិងសារបែបនេះ ។ 

ដើម្បីបំបាត់ពាក្យចចាមអារាមជាថ្មីម្តងទៀត តួប្រុសក្នុងរឿង បុព្វេសន្និវាសរូបនេះ បានធ្វើការបង្ហោះរូបថតជាគូ និងចំណាយពេលទៅដើរលេងដល់ប្រទេសចិនជាមួយគ្នាថែមទៀតផង ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook