CamNews

ទេសចរណ៍ 

កំសាន្តទស្សនាចំការតែដ៏ស្រស់ស្អាតនៅក្នុងប្រទេស ឥណ្ឌា

ចំការតែនេះមានទីតាំងនៅឯតំបន់ភ្នំ(តូចៗ) ដ៏ល្បីឈ្មោះ Munnar, នៃរដ្ឋ Kerala ភាគនិរតី
ក្នុងប្រទេសឥណ្ឌា ។ វាមិនត្រឹមតែជាតំបន់ដ៏ល្បីខាងដំណាំតែមានរស់ជាតិឆ្ងាញ់ជាងគេក្នុង
ប្រទេសឥណ្ឌាប៉ុណ្ណោះទេ តែថែមទាំងមានឈ្មោះល្បីខាងផ្នែកទេសចរណ៍ផងដែរ ។

មកដល់តំបន់នេះទេសចរណ៍ទាំងឡាយនឹងមានឱកាសទស្សនាគយគន់ទេសភាពដ៏ស្រស់
ស្អាតនៃចំការតែដែលលាតសន្ធឹងដ៏ធំល្វឹងល្វើយប្រៀបបានកំរាលព្រំធម្មជាតិពណ៌បៃតង
ស្រស់ក្នុងលំហរអាកាស អមដោយខ្យល់អាកាសដ៏បរិសុទ្ធ និងបានជួយជំរះនូវភាពតានតឹង
ក្នុងអារម្មណ៍បានមួយកំរិតផងដែរ ។​ ដូច្នេះសូមប្រិយមិត្តរីករាយកំសាន្តទស្សនាជាមួយ
យើងខ្ញុំនូវរូបភាពមួយចំនួនខាងក្រោមនេះ ៖

ស្លឹកតែត្រូវតែបេះដោយដៃផ្ទាល់ និងមុនពេលព្រះអាទិត្យបញ្ចេញកំដៅខ្លាំង

ស្ទើរតែទាំងអស់អ្នកដែលធ្វើការងារបេះស្លឹកតែនៅទីនេះគឺពួកគេសុទ្ធតែជាស្ត្រី

បើទោះបីជាមានការនឿយហត់ក៏ដោយតែពួកគេនៅតែមានភាពញញឹមរាក់ទាក់មករកអ្នក
ទេសចរណ៍ជានិច្ច

តំបន់ដាំតែនេះត្រូវបានគេដឹងថាមានរយៈកំពស់ប្រមាណជា ១៨០០​ម៉ែត្រធៀបជាមួយកំពស់
ទឹកសមុទ្រ ។ អាកាសធាតុនៅទីនេះត្រជាក់ស្រួលមិនសូវក្តៅដូចនៅតំបន់ផ្សេងៗឡើយ ។

ជារៀងរាល់ឆ្នាំមានភ្ញៀវទេសចរណ៍ជាច្រើនបានមកកំសាន្តនៅតំបន់នេះជាពិសេសគឺភ្ញៀវ
បរទេស​ ពីព្រោះពួកគេចូលចិត្តតំបន់ដែលខ្យល់អាកាសបរិសុទ្ធ និងមានលក្ខណៈធម្មជាតិ
សុទ្ធសាធ ។



ដោយសារតែដំណាំតែនៅទីនេះមានឈ្មោះល្បី និង ជាតំបន់ដែលទាក់ទាញដល់ទេសចរណ៍
ទៀតផងនោះ បានធ្វើអោយជីវភាពរបស់ប្រជាជននៅក្នុងតំបន់នេះមានជីវភាពកាន់តែ
ប្រសើរឡើងផងដែរ ៕
ប្រភព៖ wikipedia
ដោយ៖រដ្ឋា

Tags: