CamNews

តារា 

ស្វែង សុជាតា តារាសំដែងបង្ហាញខ្លួនសាជាថ&



រាជ​ធានី​ភ្នំ​ពេញ ៖ អ្នក​នាង​ស្វែង​ សុជាតា ក្នុង​វ័យ​៣០​ឆ្នាំ​​ ជា​​តារា​សំដែង​ភាព​យន្ត​​មាន​ទេព​កោសល្យ​សំដែង​ល្អ​ ពិសេស​ជាតួ​កាច​ឆ្នាសឆ្នើម​។ កន្លង​មក​នាង​ចូល​រួម​សំដែង​កាយ​វិការ​ខារ៉ា​អូ​ខេ​ឱ្យ​​ផលិត​កម្ម​ជា​ច្រើន ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ជា​ពិសេស​ទៀត​នោះ​​សំដែង​​ស្ប៉ត​អប់រំអំពី​សុខ​ភាព​ផ្សេងៗ​ និង​ភាព​យន្ត​។ កាល​ពី​ឆ្នាំ​២០១០​ នាង​​ចូល​រួម​សំដែង​ក្នុង​ខ្សែ​​ភាព​យន្ត​ជា​ច្រើន​រឿង​ ដូច​ជា​រឿង​រលក​សំលេង​ ជា​ដើម​ ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរ​ទស្សន៍​ CTN ។ ក្នុង​ពេល​នាង​សំដែង​ក្នុង​រឿង​ព្រាយ​ដំបូកបាន​​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុ​ ​ឈ្លោះ​ប្រកែក​គ្នា​រវាង​អ្នក​ស៊ី​ផឹក​​ និង​កង​រាជ​អាវុធ​ហត្ថ​នៅ​ខេត្ត​សៀម​រាប​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១០​ ។

នាង​​បាន​ទៅ​សំងំ​សំរាក​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​ ខេត្ត​បាត់​ដំបង​រយៈ​ពេល​ជា​ច្រើន​ខែ គឺ​ចាប់​ពីថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១០ រហូត​មក​ដល់​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១០​ ទើប​ជា​សះ​ស្បើយ​ ហើយ​ចេញ​ពី​មន្ទីរ​​ពេទ្យ​មក​រស់​​នៅ​ភ្នំពេញ​វិញ​។ ក្រោយ​ពី​សំរាក​ព្យាបាល​របួស​ជាមក ​​អ្នក​នាង​ស្វែង​ សុជាតា បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​​តាម​កញ្ចក់​ទូរ​ទស្សន៍​បាយ័ន​ កាល​ពី​ពាក់​កណ្តាល​​ខែ​មករា នេះ។ ពេល​នេះ​​អ្នក​នាង​ស្វែង សុជាតា ​កំពុង​តែ​ត្រៀម​​សំដែង​ភាព​យន្ត​​ថ្មី​ទៀត​​។ នាងនិយាយ​ថា ដើម្បី​ជំរះ​ឧប​ទ្រព​ចង្រៃ​ក្នុង​ឆ្នាំ​ចាស់​ចោ​ល​ឱ្យ​​អស់​ពេល​ចូល​ឆ្នាំ​ ថ្មី​២០១១​នេះ​ នៅ​ថ្ងៃ​ទី​២០​ ខែមករា នាងនឹង​រៀប​ចំ​ធ្វើ​ពិធី​​ខួប​កំណើត​ឱ្យ​កូន​ប្រុស​របស់​នាង​ឈ្មោះ​អេង វិបុល​ ​គ្រប់​អាយុ​៩​ឆាំ្ន​ ដើម្បី​​លើក​រាសី​ឆ្នាំ​ថ្មី​​ឱ្យ​មាន​សិរី​សួ​ស្តី​ឡើង​វិញ​។

កាល​ពី​ឆ្នាំ​២០១០​ អ្នក​នាង​ស្វែង​ សុជាតា បានបែក​បាក់​ជាមួយ​ស្វាមី​ទៅ​តាម​ផ្លូវ​ច្បាប់​គឺ​សាល​ក្រម​ចេញ​នៅ​ដើម​ខែ​ កញ្ញា​ តំរូវ​ឱ្យ​នាង​ទទួល​បាន​កូន​ប្រុស​​ច្បងអាយុ​៩​ឆ្នាំ​ ចំណែក​ប្តី​ទទួល​បាន​កូន​២​នាក់ គឺទី១ អាយុ​៦​ឆ្នាំ និងទី​២ អាយុ​៣​ឆ្នាំ​។ អ្នក​នាងស្វែង សុជាតា និយាយ​ថា ក្រោយ​ពី​នាង​លែង​លះ​គ្នា​មិន​បានប៉ុន្មាន​​​ផង​​ក៏​ទទួល​រង​របួស​បាក់​ដៃ​ ក្នុង​ឧប​ទ្ទ​វ​ហេតុ​ ដោយ​ត្រូវ​​ព្យា​បាល​​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​។ ហេតុ​នេះ​​ហើយ​ទើប​នាង​សំរេច​​ធ្វើ​ខួប​កំណើត​ឱ្យ​​កូន​ប្រុស​​ដើម្បី​ដេញ​ ឧប​ទ្រព​ចង្រៃ​ចេញ​ពី​ក្រុម​គ្រួសារ​ ហើយ​នាំ​មកសិរី​​សួស្តី​វិញ​។ អ្នក​នាង​ស្វែង សុជាតា និយាយ​ថា នាង​នឹង​ចូល​បំរើ​ក្នុង​វិស័យ​សិល្បៈ​សំដែង​វិញ ហើយ​ខិត​ខំ​សំដែង​ឱ្យ​កាន់​តែ​ល្អ​មិន​ឱ្យ​ប្រិយ​មិត្ត​ទស្សនិក​ជន​ខក​បំណង​ ឡើយ​ ៕

http://kohsantepheapdaily.com.kh/art...18-194416.html

Tags: