CamNews

កីឡាអន្តរជាតិ 

ប៉ាក់គីអៅ បង្ហាញពីសញ្ញាយល់ដឹង នៃការភ័យខ្លាចរបស់ Floyd ចំពោះការប្រកួត​ ដ៏ល្បីពាសពេញពិភពលោកនេះ

ព័ត៌មានកីឡា ៖ យោងតាមគេហទំព័រមួយ បានបង្ហាញឲ្យដឹងថា​ ប៉ាក់ គីអៅ កំពុងតែមានចំណូលចិត្ដចង់​វ៉ៃ មែនទែនហើយ​ ខណៈដែលការប្រកួតកាន់តែខិតជិតចូលមកដល់ ។ ហើយគាត់កាន់តែមានការជឿជាក់ ​ថា គាត់ពិតជាអាច​ មើលឃើញពីភាពភ័យខ្លាចរបស់ដៃគូរសត្រូវរបស់គាត់ តាមការបង្ហាញឲ្យដឹង លើកែវ​ភ្នែករបស់គេ​។ យ៉ាងណាមិញផងដែរ ដូចជា​ Floyd កាលពីជួបគ្នានៅថ្ងៃសន្និសិទ្ធការសែត ប្រ​កាស​ថ្ងៃប្រកួត​ គាត់អាចដឹងបានខ្លះពីភាពខ្សោយ របស់គេតាមរយៈសម្លឹងមើលភ្នែក ។ 

ទន្ទឹមនឹងការលើកឡើងនេះផងដែរ​​​ ប៉ាក់គីអៅ បាននិយាយថា គាត់មើលដឹងពីភាពភ័យខ្លាចរបស់ Floyd ហើយ តាមរយៈភ្នែករបស់គេ​ ភាពក្រៀវក្រោធ ព្រមទាំង អំណាចរបស់គេត្រូវធ្លាក់ចុះហួសដែនកម្រិត​ នេះជាឱកាសសម្រាប់ការជួបគ្នានៅពេលនោះ ហើយព្រះនិងមិនអនុញ្ញាត​ ឲ្យគេរត់គេចផុតពីកណ្ដាប់ដៃ​របស់គាត់ឡើយ​ ។ ទឹកមុខភ័យខ្លាចបែបនេះ បានធ្វើឲ្យគាត់នឹកឃើញដល់ កីឡាករ បីរូបប្រកួតជាមួយគាត់ចុងក្រោយគឺកីឡាករ hris Algieri, Tim Bradley និង Brandon Rios ដែលអ្នកទាំង​ ៣ ធ្លាប់ដួលក្រោម​កណ្ដាប់ដៃរបស់គាត់ទាំងអស់ ។ 

ប៉ាក់គឺអៅ មិនត្រឹមតែជាកីឡាករ ដែលមានកំលាំងដៃខ្លាំនោះទេ ថែមទាំង​ក៏ជាកីឡាករ​ដែល មានភាព​ឆ្លាត​វៃ​​ងាយ នឹងឆាប់យល់ពីលក្ខណៈរបស់ ដៃគូរប្រកួត​​ទៀតផង ។ ហើយសម្រាប់ការប្រកួតជា មួយ Floyd នៅ​ពេលខាងមុខនេះ កីឡាករ​បានអះអាងថា គាត់នឹងប្រណីដៃដល់រូបគេម្នាក់នោះឡើយ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ punchng


Tags: boxing news Manny Pacquiao Floyd