CamNews

ជីវិត និងការងារ 

ជីវិតប្រកបដោយភាពអស្ចារ្យរបស់មហាសេដ្ឋីប៊ីលហ្គេត

មហាសេដ្ឋី ប៊ីលហ្គេត (Bill Gates) ស្ថាបនិករបស់ Microsoft ធ្លាប់ បោះបង់ការសិក្សា ធ្លាប់ត្រូវ
ប៉ូលីសចាប់ខ្លួន ធ្លាប់បានប្ដូរកូដ ដើម្បីឱ្យខ្លួនបានចូលរៀនក្នុងថ្នាក់ដែលមានសិក្សស្រីស្អាតៗ។
ល។ ទាំងនេះគឺជាអនុស្សាវរីយមិនអាចភ្លេចបាន។

កាលពីនៅជាក្មេងជំទង់ រៀននៅសាលា Lakeside, Seattle អាមេរិក លោក ប៊ីលហ្គេតបាន
សរសេរកម្មវិធីកុំព្យូទ័រដំបូងរបស់ខ្លួន នៅលើកុំព្យូទ័រ General Electric នេះបើតាម Business
Insider។ កម្មវិធីនេះគឺជាកំណែមួយរបស់ហ្គេម tic-tac-toe ជាអុកមួយប្រភេទដែលអ្នកលេងអាច
ប្រកួតជាមួយកុំព្យូទ័រ។

បន្ទាប់ពីដឹងអំពីសមត្ថភាពរបស់ ប៊ីលហ្គេតខាងសាលាបានអនុញ្ញាតឱ្យគាត់បង្កើតកម្មវិធីកាល
វិភាគរបស់សាលា។ ប៊ីលហ្គេតធ្លាប់បានប្ដូរកូដ ដើម្បីឱ្យខ្លួនបានចូលរៀនក្នុងថ្នាក់ដែលមានសិក្ស
ស្រីស្អាតៗ។

ប៊ីលហ្គេតបញ្ចប់ការសិក្សានៅសាលា Lakeside កាលពីឆ្នាំ ១៩៧៣ ជាមួយនឹងពិន្ទុ SAT 1590/
1600 ។

ដូចទៅនឹងអ្នកជំនួញផ្សេងៗមួយចំនួន លោក ប៊ីលហ្គេតបានបោះបង់ការសិក្សាកណ្ដាលទី។
លោកចាកចេញពីសាលា Harvard កាលពីឆ្នាំ ១៩៧៥ ដើម្បីផ្ដោតអារម្មណ៍ធ្វើការនៅ Microsoft។

បន្ទាប់ពីបោះបង់សាលា Harvard បានពីរឆ្នាំ លោក ប៊ីលហ្គេតត្រូវបានប៉ូលិសចាប់ខ្លួន នៅ
New Mexico អាមេរិក ព្រោះតែបើកឡានគ្មានលិខិតអនុញ្ញាត និងមិនគោរពច្បាប់ចរាចរណ៍។
លោក ប៊ីលហ្គេតមានរថយន្ត Porsche ជាច្រើនគ្រឿង។ រថយន្តដំបូង គឺ Porsche 959 ត្រូវបាន
គាត់ទិញកាលពី ១៣ឆ្នាំមុន។

ប៊ីលហ្គេតធ្លាប់រៀនបើកបរយន្តហោះ។ បច្ចុប្បន្ន មហាសេដ្ឋីរូបនេះ តែងធ្វើដំណើរដោយយន្ត
ហោះមួយគ្រឿង ដែលគាត់ទិញ កាលពីឆ្នាំ ១៩៩៧។

ថ្វីបើមានទ្រព្យមហាសាល ប៉ុន្តែ ប៊ីលហ្គេត ឱ្យដឹងថា កូនៗរបស់គាត់ក្នុងម្នាក់នឹងទទួលមរតក
បានតែ១០លានដុល្លារប៉ុណ្ណោះ។ នេះគឺជាចំនួនដ៏តិចបំផុតធៀបនឹងទ្រព្យ ៨១,១ពាន់លានដុល្លារ
របស់គាត់។ លោក ប៊ីលហ្គេត និយាយថា “ការឱ្យប្រាក់ដ៏ច្រើនដល់កូន គឺមិនមែនជាប្រការល្អ”។

បើទោះលោកចំណាយពេលច្រើនទៅលើមូលនិធិមនុស្សធម៌ Bill & Melinda Gates របស់ខ្លួន
ប៉ុន្តែ លោក នៅតែបន្តធ្វើការនៅ Microsoft ក្នុងបណ្ដាគម្រោងថ្មី។


លោក ប៊ីលហ្គេត ថ្លែងថា បើសិនមិនបង្កើតក្រុងហ៊ុន Microsoft នោះទេ ប្រហែលពេលនេះ លោក
បានក្លាយជាអ្នកជំនាញខាងខួរក្បាលឆ្លាតវៃសិប្បនិម្មិត (AI) ទៅហើយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ businessinsider


Tags: ជីវិត ការងារ ដំណើរជីវិត ប៊ីលហ្គេត Bill Gates