CamNews

ទេសចរណ៍ 

ទស្សនាសួនមេអំបៅចម្រុះព័ណ៌នៅ Phuket

មិនត្រឹមតែជាឋានសួគ៌នៅតំបន់សមុទ្រទេសចរនៅប្រទេសថៃនោះទេ
ប៉ុន្ដែទីនោះក៏មានសួនមេអំបៅដ៏ស្រស់ប្រណិតមួយដែលមានមេអំបៅ
គ្រប់ប្រភេទប្រជែងគ្នាបង្អួតខ្លួន។



ឧទ្យានមេអំបៅនៅ Phuket គឺជាប្រជុំកន្លែងទេសចរណ៍មួយរួមមានសារមន្ទីរសត្វល្អិតដែល
សត្វច្រើនប្រភេទស្ទើតែរាប់មិនអស់ មានសួនមេអំបៅ កសិដ្ឋានចិញ្ចឹមមេអំបៅ ព្រមទាំង
សារមន្ទីរសូត្រផងដែរ។ផ្នែកនិមួយៗមានការរចនាប្រកបដោយភាពទាក់ទាញនិងធ្វើឱ្យ
ភ្ញៀវទេសចរណ៍មានការពេញចិត្ត។


សួនមេអំបៅ មិនត្រឹមតែជាកន្លែងចិញ្ចឹមមេអំបៅនោះទេ តែក៏ជាកន្លែងសម្រាប់ធ្វើឱសថ
ដែលច្នៃពីមេអំបៅផងដែរ។


នៅក្នុងបរិយាកាសស្រស់ថ្លា ស្ងប់ស្ងាត់ ភ្ញៀវទេសចរណ៍ដែលបានមកទស្សនានៅសួនមេអំ
បៅនៅ Phuket ប្រាកដជាភ្ញាក់ផ្អើលមិនខានជាមួយនឹងពិភពចម្រុះព័ណ៌និងមានមេអំបៅ
រាប់ពាន់កំពុងហើរជុំវិញខ្លួន។

ជាមួយនឹងប្រភេទមេអំបៅប្រមាណជាជាង៣.០០០រួមនឹងសត្វល្អិតផងនោះ អាចនិយាយ
បានថា ទីនេះគឺជាកន្លែងមួយក្នុងចំណោមកន្លែងប្រមូលផ្ដុំសត្វដ៏ធំបំផុតក្នុងពិភពលោក៕
ដោយៈសូរីយ៉ា

Tags: