CamNews

ទេសចរណ៍ 

ទស្សនីយភាព បឹងបីពណ៌នៃប្រទេសឥណ្ឌូនេស៊ី

បឹងបីពណ៌ ស្ថិតនៅលើភ្នំ Kelimutu ក្នុងឧទ្យានជាតិនៅលើកោះ Flores របស់ Indonesia
គឺជាបឹងធម្មជាតិដែលមានរឿងអាថ៌កំបាំងជាច្រើន។

បឹងKelimutu ត្រូវបានLio Van Such Telen ជនជាតិហូឡង់រកឃើញលើកដំបូងនៅឆ្នាំ
១៩១៥ បន្ទាប់មកឈ្មោះរបស់បឹងនេះ ត្រូវបានគេដឹងជាច្រើន។ បណ្តាបឹងនេះស្ថិតនៅ
លើ មាត់ភ្នំភ្លើង នៅកំពស់ជាង ១,៦៣២ម៉ែត្រ បើធៀបនឹងផ្ទៃទឹកសមុទ្រ។ បឹងទាំង៣មាន
ពណ៌៣ផ្សេងៗគ្នា គឺក្រហម ខៀវផ្ទៃមេឃ និងស។ ដូច្នេះ បឹងទឹកនេះត្រូវបានគេហៅថា បឹង
បីពណ៌។ ប៉ុន្តែ ពណ៌របស់ទឹកក្នុងបឹងនេះ ក៏ប្រែប្រួលជាបន្តបន្ទាប់តាមពេលវេលា។ ឥឡូវ
នេះ​ វានៅតែមានបីពណ៌ ប៉ុន្តែខុសពីដើម គឺពណ៌ត្នោត ពណ៌បៃតង និងពណ៌ខ្មៅ។
អ្នកវិទ្យាសាស្រ្តបានឲ្យដឹងថា ការប្រែប្រួលពណ៌របស់ទឹកនេះ គឺដោយសារសកម្មភាពគីមី
របស់ជាតិរ៉ែ ឬដោយសារការជះឥទ្ធិពលរបស់ពិភពសត្វ រុក្ខជាតិ និងថ្មដែលមានក្នុងមាត់ភ្នំ
ភ្លើងនេះបង្កឡើង។

ប៉ុន្តែចំពោះប្រជាជននៅទីនេះ ការប្រែប្រួលរបស់ពណ៌នេះ គឺដោយសារមានអត្ថន័យដោយ
ឡែក។ Kelimutu គឺពាក្យផ្សំរបស់ "Keli" មានន័យថាភ្នំ និង"Mutu"មានន័យថាដាំពុះ។ តាម
ជំនឿរបស់ប្រជាជនមូលដ្ឋាន ពណ៌ទឹករបស់បឹងនេះ គឺជានិមិត្តរូបរបស់កម្លាំងធម្មជាតិ។
បឹងទឹកពណ៌ខៀវ ជាកន្លែងទទួលព្រលឹងអ្នកស្លាប់វ័យក្មេង បឹងទឹកពណ៌ក្រហម ជាកន្លែង
ទទួលព្រលឹងអ្នកស្លាប់មានទោស ហើយបឹងទឹកពណ៌ស គឺជាកន្លែងទទួលព្រលឹងរបស់
អ្នកដែលឪពុកម្តាយបានស្លាប់មុនហើយ។

បឹងទាំង៣នេះ មានទំហំ 1.051.000 m� ជាមួយនឹងចំនួនទឹក 1.292m�។ ប្រភពរបស់បឹង
ទាំង៣នេះ គឺបង្កើតឡើងពីមាត់ភ្នំភ្លើង៣កន្លែង ដែលផ្ទុះចេញលើកចុងក្រោយតាំងពីឆ្នាំ
១៨៨៦។ បឹងបីពណ៌នៅលើមាត់ភ្នំភ្លើងនេះ គឺជាកន្លែងទេសចរណ៍ ដែលភ្ញៀវចូលចិត្ត
ជាងគេ ហើយក៏ជាទីតាំងទេសចរណ៍សំខាន់នៅកោះ Flores ផងដែរ។

ប្រភព៖ dulichgd
ដោយ៖ ណាវី

Tags: