CamNews

ទេសចរណ៍ 

ប្រំាពីរកន្លែងសំរាប់ទស្សនានាពេលវិស្សមកាល

លោកធ្លាប់ធុញទ្រាន់ទៅកន្លែងដដែលៗសំរាប់ថៃ្ងវិស្សមកាលរបស់លោកអ្នកដែររឺទេ?
ជាការពិតណាស់កាលណាដែលលោកអ្នកទៅកន្លែងវិស្សមកាលដែលជាកន្លែង
ដដែលៗនោះលោកអ្នកប្រាកដជាមានភាពធុញទ្រាន់យ៉ាងខ្លំាងរហូតដល់មិនចង់
ទៅកន្លែងនោះ ម្យ៉ាងទៀតវាប្រាកដជាធើ្វអោយលោកអ្នកមានអារម្មណ៏មិនសប្បាយ
ចិត្តទៀតផង។ ដោយសារតែមើលឃើញអំពីបញ្ហានេះCamnews សុំលើកឡើងនូវ
ទីកន្លែងដែលមានសំរស់ធម្មជាតិស្អាតៗចំនូន៧កន្លែងអោយលោកអ្នកជ្រើសរើសនឹង
ទៅទស្សនាដោយសប្បាយរីករាយដូចខាងក្រោមនេះ:

Aurora Borealis នៅប្រទេសNorway នៅតំបន់នេះគឺវាពោរពេញទៅដោយ
ទឹក ភ្នំ និងរួមទាំង ផ្ទៃមេឃដែលមានពណ៌ប្លែកផងដែរ។


Athabasca Falls ប្រទេសCanada ជាតំបន់ដែលមានទឹកជ្រោះយ៉ាងស្រស់
ត្រកាល មានផ្ទៃទឹកពណ៌ខៀវស្រងាត់ ថ្មធំៗ និងខ្យល់អាកាសបរិសុទ្ធផងដែរ។

Glen Canyon នៅសហរដ្ឋអាមេរិច។ ជ្រលងភ្នំជាងច្រើនបានបង្កើតជា
ទស្សនីយភាពមូយបែបទៀតមើលទៅគួរអោយគយគន់។ មិនតែប៉ុណ្ណោះ
ក៏មានទឹកហូរជុំវិញកន្លែងនេះផងដែរ។



Torres del Paine, Patagonia នៅប្រទេស Chile។ កំពូលភ្នំខ្ពស់ៗ ពពកហើររសាត់
កាត់កំពូលភ្នំ ទឹកពណ៌ខៀវស្រងាត់ រួមទំាងខ្យល់អាកាសបរិសុទ្ធ បានធើ្វអោយលោកអ្នក
មានអារម្មណ៏ថា ហាក់ហើរអណ្តែតអណ្តែងទៅតាមធម្មជាតិនិងឃ្លាតចាកពីការនឿយហត់។



ថ្មឯកោ(Lonely rock ) គឺជាផ្ទំាងថ្មមួយផ្ទំាងដែលដុះឡើងនៅចំពាក់កណ្តាលទឹកសមុទ្រ
ប៉ុន្តែបើលោកអ្នកអាចឈរចំកណ្តាលវា លោកអ្នកប្រាកដជាអាចមើលឃើញនូវ
ទស្សនីយភាពយ៉ាងស្រស់ស្អាតនៃផ្ទៃសមុទ្រជាក់ជាមិនខាន។


បឹងCrater នៅសហរដ្ឋអាមេរិច។ ជាបឹងដែលមានទឹកនឹង មិនហូរ បានធើ្វអោយ
ផ្ទៃទឹកទំាងមូលអាចចំាងផ្លាត់មើលឃើញផ្ទៃមេឃបានយ៉ាងច្បាស់និងស្រស់ស្អាត
ផងដែរ។



កោះWestman Islands នៅ Iceland គឺជាកោះដែលសិ្ថតនៅសមុទ្រ
ដែលមានពណ៌បៃតងនៅចំពីលើ
និងមានផ្ទៃពណ៌ខៀវគួរអោយគយគន់។

ដោយ ខេមរៈ
(theworldgeography)

Tags: