CamNews

តារា 

កំពូលអាវយឺតកីឡាករបាល់ទាត់ល្បីៗទាំង ១០លើពិភពលោក ដែលលក់ដាច់ជាងគេ ក្នុងឆ្នាំ ២០១៥

ព័ត៌មានកីឡា៖ ហាងលក់សំភារៈកីឡាលើពិភពលោក World Soccer Shop បានបូកសរុបទិន្ន័យ ភាគរយនៃទីផ្សារពេញនិយមរបស់អតិថិជនដែល មានការពេញចិត្ដ ខ្លាំងលើផលិតផលឈ្មោះកីឡាករល្បីៗ ក្នុងវិស័យបាល់ទាត់ ក្នុងនោះគឺមាន ឈ្មោះកីឡាករ Messi ដែល អាវយឺតលក់ដាច់ខ្លាំងជាងគេ លំដាប់ថ្នាក់លេខ ១ ហើយ Ronaldo បានតែលេខរៀងទី២ តែប៉ុណ្ណោះ។ 

ម្ចាស់ពានរង្វាន់បាល់មាសប្រចាំរដូវកាលទាំង៥ កីឡាករ Messi ពិតជាមានប្រជាប្រិយភាពខ្លាំងលើ សញ្ញា​អាវយឺត ខណៈដែលមានសមាសភាព ឈ្មោះកីឡាករដល់ទៅ ១០នាក់ ចាត់ទុកជាកំពូលកីឡាករ​ល្បីៗ ដោយទទួលបានការចាប់អារម្មណ៍ ក្នុងវិស័យកីឡាបាល់ទាត់។ Cristiano Ronaldo ភាគរយទីផ្សារ​អាវយឺត​លក់ដាច់បានតែលំដាប់លេខរៀងទី២ និង Neymar Jr. បានលំដាប់លេខរៀងទី៣ ក្នុងការចាត់ចំណាត់ថ្នាក់នោះក៏នៅមាន កីឡាករក្នុងក្លឹបទាំងអង់គ្លេសផងដែរ។

ខាងក្រោមឈ្មោះ លេខរៀងកីឡាករ៖  

១.Lionel Messi (Barcelona)

២.Cristiano Ronaldo (Real Madrid)

៣.Neymar Jr. (Barcelona)

៣.Eden Hazard (Chelsea)

៥.Alexis Sanchez (Arsenal)

៦.Zlatan Ibrahimovic (Paris Saint Germain)

៧.Steven Gerrard (Liverpool/LA Galaxy)

៨.Harry Kane (Tottenham Hotspur)

៩.Wayne Rooney (Manchester United)

១០.Mesut Ozil (Arsenal)

ដោយ៖ អឿ អ៊ុយ

ប្រភព៖ backpagefootball 


Tags: Sport News Ronaldo Messi World Soccer Shop