CamNews

អង់គ្លេសបង្ហាញយន្ដហោះចម្បាំងទំនើបរបស់ខ្លួន ដែលមានឈ្មោះថា "កម្លាំងខ្យល់ព្យុះ"

 
អង់គ្លេស៖​ តាមការអោយដឹងពីគេហទំព័រ newsday ដែលបានចុះផ្យាយ កាលពីពេលថ្មីៗនេះ
ថា នៅឯប្រទេសអង់គ្លេសឯណ្ណោះវិញ កងទ័ពរបស់គេ បានបង្ហាញនូវសព្វាវុធ ដ៏នើបៗ ជា
ច្រើន ជាក់ស្ដែង​ ដូចជាយន្ដហោះចម្បាំង ដែលត្រូវបានគេដាក់ឈ្មោះថា​ កម្លាំងព្យុះ នេះជា
ដើម។



លោក Ellamy ភ្នាក់ងារពិសេស ក្នុងជួរកងទ័ព បានមានប្រសាសន៍ក្នុងសិក្ខាសិលាមួយថា ការ
ដាក់ឈ្មោះ យន្ដហោះចម្បាំងនេះថាជា កម្លាំងព្យុះ គឺដោយសារយន្ដហោះ ដ៏ទំនើបនេះ អាច
ធ្វើដំណើរបានដល់ទៅ ១,៣២០ម៉ាយ ក្នុងមួយម៉ោងឯណ្ណោះ។លោក Ellamy បានបញ្ចាក់ថា
ក្រៅពីមានល្បឿនលឿន យន្ដហោះនេះក៏ត្រូវបានបញ្ជាដោយ កងកម្លាំងពិសេស ដែលមាន
ជំនាញ ក្នុងការបាញ់គ្រាប់កំាភ្លើង ពីយន្ដហោះនេះផងដែរ។



ជាមួយគ្នានេះផងដែរ ក្រៅពីការបង្ហាញនូវសព្វាវុធដ៏ទំនើប  គេក៏ឃើញមាន ក្រុមពិសេសៗ
ដែលជាអ្នកជំនាញការច្បាស់លាស់ និងជាទាហាន បើកយន្ដហោះចម្បាំងដែលមានបទសោ
ទធន៍ច្រើនឆ្នាំ ច្រើនរូបផងដែរ៕

ដោយ៖ នារី
ប្រភព៖ newsday

 


Tags: unbelievable top gun UK