CamNews

សម្រស់ 

បបូរមាត់​ប្រេះ និង​ជាំខ្មៅ ក្នុង​រដូវ​ខ្យល់​ស្ងួត ត្រូវ​ដោះស្រាយ​បែបណា?

ការរក្សា​បបូរមាត់​ឱ្យមាន​ភាព​ទន់ល្មើយ រលើបរលោង​នៅក្នុង​រដូវ​ខ្យល់​ស្ងួត មិន​ប្រេះ រហែក គឺជា​ការលំបាក ប៉ុន្ដែ នៅពេល​អ្នក​បានដឹង​ច្បាស់​អំពី​វិធី​ថែទាំ អ្នកនឹង​ឃើញថា មាន​ភាពងាយស្រួល។

មនុស្ស​យើង​ភាគច្រើន​ចូលចិត្ត​រដូវរងា ព្រោះថា នេះ​គឺជា​រយៈ​ពេលដែល​មនុស្ស​អាច​សប្បាយ​រីក​រាយ​​ជាមួយ​ខោអាវក្រាស់ៗ អាច​គេង​ដណ្ដប់ភួយ​នៅលើ​ពូក ឬ​ដើរហើរ​នៅក្រោម​កំដៅ​ថ្ងៃ។ ប៉ុន្ដែ នៅក្នុង​រដូវរងា ក៏​ជា​ពេលដែល​ជាតិ​សំណើម​នៃ​បរិយាកាស​ចុះ​ទាប គួបផ្សំ​នឹង​ការមិន​ចង់​ហូប​ទឹក​ច្រើន​ផង​នោះ វា​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ត្រូវ​អន់​សម្រស់ ៖ ស្បែក​ប្រែ​ទៅជា​ស្ងួត សម្បុរ​មិនល្អ ប្រេះ​បបូរមាត់ និង​ចាស់​ជាង​មុន។ល។ បបូរមាត់​គឺជា​កន្លែង​ដែល​ទទួល​ឥទ្ធិ​ពល​​ច្រើន​ជាង​គេបង្អស់ ពី​អាកាសធាតុ ហើយ​វា​ងាយ​នឹង​ជួប​បញ្ហា ប្រសិន​មិនបាន​ថែទាំ​ត្រឹមត្រូវ។ ជា​លទ្ធផល បបូរមាត់​នឹង​ប្រេះ បាត់បង់​សម្រស់ និង​ឈឺផ្សារ។

វិធី​ដោះស្រាយ ដូចខាងក្រោម ៖

ខាត់​ស្បែក​ងាប់

នៅ​រដូវក្ដៅ អ្នក​អាច​បោះបង់ ឬ​កាត់បន្ថយ​ការ​ខាត់​ស្បែក​ឱ្យ​បបូរមាត់ ប៉ុន្ដែ​មកដល់​រដូវ​ខ្យល់​ត្រជាក់ ចាំបាច់​ត្រូវ​ខាត់​ឱ្យបាន​ញឹកញាប់ ពិសេស​នៅពេល​បបូរមាត់​ប្រែ​មកជា​ស្ងួត។ វិធី​ងាយស្រួល​និង​លឿន​បំផុត នោះ​គឺ​ម៉ាស្សា​បបូរមាត់​ដោយ​ច្រាស់​ដុសធ្មេញ​ប្រភេទ​ទន់​បំផុត ដោយ​ដុសថ្នមៗ តាម​របៀប​​ជា​​រង្វង់​​មួល។ វិធី​នេះ ជួយ​កំចាត់​កោសិកា​ងាប់ ធ្វើឱ្យ​បបូរមាត់​បាន​ស្រស់ស្អាត។ កន្សែង​ដៃ​ប្រភេទ​ទន់ ក៏​អាច​ប្រើ​ដើម្បី​ខាត់​កោសិកា​ងាប់​របស់​បបូរមាត់។ ក្រោយមក កុំ​ភ្លេច​លាប​ផលិតផល​បំប៉ន​សំណើម​ដល់​បបូរមាត់។


បំប៉ន​សំណើម

អ្នក​គួរតែ​លាប​ក្រែ​ម​បំប៉ន​សំណើម​ដល់​បបូរមាត់ នៅពេល​ចេញទៅ​ខាងក្រៅ ឬ​ធ្វើការ​នៅក្នុង​បរិយាកាស​ម៉ាស៊ីនត្រជាក់​ក្នុង​រយៈពេល​យូរ។ រៀងរាល់​ព្រឹក ឬ​មុនពេល​ចូល​គេង អ្នក​មិនចាំបាច់​លាប​ក្រែ​ម​បំប៉ន​ដល់​បបូរមាត់ ប៉ុន្ដែ​ជំនួស​មកវិញ អ្នក​គួរ​បំប៉ន​សំណើម​ដោយ​ប្រើប្រាស់​វត្ថុ​ធាតុ​ធម្មជាតិ ដូចជា​ប្រេងដូង លាប​លើ​បបូរមាត់ ហើយ​ទុក​បែបនេះ​ឱ្យ​វា​ជ្រាបចូល​ក្នុង​ស្រទាប់​បបូរមាត់​ដោយសន្សឹមៗ ព្រោះ​ប្រេងដូង​គឺជា​វត្ថុ​ធាតុ​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធិភាព និង​សុវត្ថិភាព​ក្នុងការ​ថែ​សម្រស់។ ចំណាយពេល​បំប៉ន​សំណើម​ត្រឹមតែ​ពី ១ ទៅ ២ សប្ដាហ៍ អ្នកនឹង​បានឃើញ​ប្រសិទ្ធិភាព ដោយ​បបូរមាត់​ទន់​រលោង។ ក្រៅពីនេះ ការ​លាប​ផលិតផល​ដែលមាន​វីតាមីន A និង វីតាមីន  E ក៏​ជួយ​ឱ្យ​បបូរមាត់ ចៀសវាង​បាន​នូវ​បញ្ហា​ប្រេះ​បែក។


ក្រែ​ម​បំប៉ន

ជម្រើស​រើស​ល្អ​បំផុត គឺ​បណ្ដា​ផលិតផល​បំប៉ន​ដែលមាន​ផ្ទុក​សមាសធាតុ SPF បើទោះជា​ស្ថិតក្នុង​រដូវ​នេះ អ្នក​ក៏​មិនមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ប្រេះ​បបូរមាត់។ ក្រែ​ម​បបូរមាត់​ដែលមាន​ផ្ទុក SPF មាន​ប្រសិទ្ធិភាព​ជួយ​ការពារ​កំដៅថ្ងៃ និង​ការពារ​បបូរមាត់។

ម៉ាស​សម្រាប់​បបូរមាត់

ទោះជា​បបូរមាត់​របស់​អ្នកមាន​ពណ៌​ខ្មៅ​ជាំ ឬ​ត្រូវ​រង​ផលប៉ះពាល់​ពី​កត្ដា​ខាងក្រៅ ដែល​ធ្វើឱ្យ​បបូរមាត់​ត្រូវ​ប្ដូរ​មកជា​ពណ៌​ត្នោត នោះ​ការប្រើ​ម៉ាស់​បិទ​បបូរមាត់​គឺជា​រឿង​ដែល​មិនអាច​រំលង​បាន។ ទឹកឃ្មុំ ប្រេង​អូ​លីវ និង​ទឹក​ក្រូចឆ្មារ គឺជា “ឱសថ​ទិព្វ” ជួយ​ឱ្យ​បបូរមាត់​ទន់​រលោង និង​ក្រហម​បែប​ធម្មជាតិ។ មុនពេល​ចូល​គេង អ្នក​គ្រាន់តែ​លាប​ទឹកឃ្មុំ​មួយ​ស្រទាប់​ស្ដើង ទៅលើ បបូរមាត់ ដើម្បីឱ្យ​វីតាមីន និង​ជាតិ​បំប៉ន​របស់​វា ជ្រាប់​ចូលក្នុង​បបូរមាត់។ ភ្លឺ​ឡើង លាងជម្រះ​ដោយ​ទឹកស្អាត និង​លាប​ក្រែ​ម​បំប៉ន​សមស្រប។

ក្រៅពីនេះ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ​ជាមួយនឹង​ស្ករ រួច​ត្រដុស​ទៅលើ​បបូរមាត់ ដើម្បី​ខាត់​ស្បែក។ ធ្វើបែបនេះ​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ប្រេះ​បបូរមាត់ និង​ភាព​ជាំខ្មៅ ឬក៏​អាច​ប្រើប្រាស់​វត្ថុ​ផ្សំ​ពី​ចេកទុំ កិន​ជាមួយ​ទឹកដោះគោ​ស្រស់ និង​ទឹកឃ្មុំ ដើម្បី​ធ្វើឱ្យ​បបូរមាត់​បាន​ភ្លឺរលោង។

ក្រែ​ម​បបូរមាត់

អ្នក​គួរតែ​ជ្រើសរើស​ក្រែ​ម​បបូរ​ប្រភេទ​ទន់ ឬ​រាវ ជាជាង​ក្រែ​ម​ប្រភេទ​ដុំ​រឹង ព្រោះ​វា​អាចជួយ​រក្សា​ពណ៌​បានយូរ និង​ធានា​ឱ្យ​បបូរមាត់​របស់​អ្នក​ទន់ភ្លន់ សិច​ស៊ី។ ទន្ទឹមនឹងនេះ ប្រភេទ​ក្រែ​ម​ទាំងនេះ ត្រូវ​តែ​មាន​​ផ្ទុក​​ជាតិ​ខ្លាញ់ និង​ប្រេង​ក្នុង​កម្រិត​ខ្ពស់ ដើម្បី​ជួយ​រក្សា​សំណើម​បានល្អ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ម៉ូដ​សក់​ប្រណិត តម្លៃ ៥០០ លាន​ដុល្លារ របស់ Laurence Graff

វើយ៉ាងណា​ដើម្បី​ចៀសវាង សក់​ឆាប់​ស្កូវ ?

កិច្ចការដែលត្រូវធ្វើ សម្រាប់នារីចង់​ពង្រីក​ ដើមទ្រូងតូចរបស់​ខ្លួន

 

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ LD